រថយន្តសង្គ្រោះទី២៧ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន អង្គភាពបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តសង្គ្រោះទី២៧ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន អង្គភាពបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក

18/01/2018
(បាត់ដំបង)៖ រថយន្ដ​សង្គ្រោះ​ជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានរថក្រោះ កងទ័ព្ទជើងគោកនៃខ.ភ.ម ដែលរថយន្ដសង្គ្រោះនេះ ជារថយន្ដទី២៧ ហើយដែលសម្ដេចតេជោ និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់អង្គភាពនានា។

រថយន្ដសង្គ្រោះនេះ ត្រូវបាន លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន បាននាំយកទៅប្រគល់ដល់ អង្គភាពបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃ ខ.ភ.ម ប្រចាំយោធភូមិភាគទី៥ នៅតំបន់ភ្នំតូច ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយផ្ទាល់នាថ្ងៃទី​១៨ ខែមករា ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍​ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែ គិតគូរដល់សុខទុក្ខកងទ័ព​ ជាក់ស្តែងអំណោយរថយន្តសង្គ្រោះទី២៧ របស់សម្តេចនាពេលនេះ ជាការសបញ្ជាក់ពីការ យកចិត្តទុកដាក់យ៉ាងធំធេង របស់សម្ដេចចំពោះកងទ័ព។
ក្នុងឱកាសនោះ លោកឧកញ៉ា ជា រតនា ក៏បានផ្តាំផ្ញើទៅដល់កងយោធពលខេមរភូមិន្ទ ដែលអញ្ជើញចូលរួមក្នុង ពិធីប្រគល់ ទទួលរថយន្តសង្គ្រោះនេះ ឲ្យបង្កើនការយកចិត្តទុក លើកកម្ពស់ការពិនិត្យ-ព្យាបាលជំងឺរបស់កងទ័ព និងប្រជាជនកម្ពុជា ទាំងអស់ឲ្យ បានប្រសើរ និងត្រូវចេះជួយថែរក្សា​រថយន្ដសង្គ្រោះនេះឲ្យបានល្អ ព្រោះរថយន្ដនេះមានសារៈសំខាន់បំផុត សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺ​មូលដ្ឋាន មកកាន់មន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ​ដែលមិនបណ្ដាលឲ្យ មានគ្រោះថា្នក់ដល់អាយុជីវិត៕