១.ជាអាហារូបត្ថម្ភដែលមានតុល្យភាពល្អឥតខ្ចោះ
ទឹកដោះម្ដាយផ្ទុកសារធាតុចិញ្ចឹមដ៏ច្រើនអស្ចារ្យ ដែលអាចបំពេញគ្រប់តម្រូវការចាំបាច់សម្រាប់ការលូតលាស់របស់ទារក ឲ្យធំធាត់ និងរឹងមាំបានយ៉ាងល្អប្រសើរ។
២.ផ្ដល់ការការពារពីធម្មជាតិប្រឆាំងនឹងជំងឺផ្សេងៗ
ការសិក្សាមួយចំនួនបង្ហាញថា ទឹកដោះម្ដាយអាចផ្ដល់នូវអង់ទីករល្អៗ សម្រាប់ការការពារប្រឆាំងជាមួយជំងឺទូទៅដែលកុមារអាចប្រឈមមុខនៅវ័យក្មេង។ វាពិតជាសំខាន់ណាស់ព្រោះវ័យនេះ ការប្រើប្រាស់ថ្នាំក្នុងការព្យាបាលគឺមានកម្រិតខ្លាំង និងមិនត្រូវបានលើកទឹកចិត្តឡើយ។
វាជារឿងដែលគួរឲ្យខ្លាចបំផុតរបស់ឪពុកម្ដាយគ្រប់រូប។ ការសិក្សាមួយបានបង្ហាញថា ទឹកដោះម្ដាយជួយបន្ថយហានិភ័យនៃជំងឺនេះដល់៥០ភាគរយ ព្រមទាំងលើកទឹកចិត្តឲ្យម្ដាយព្យាយាមបំបៅកូនឲ្យបានយ៉ាងហោចណាស់រហូតពួកគេអាយុបាន៦ខែ។
៤.បន្ថយហានិភ័យនៃជំងឺហឺត
ជំងឺហឺតគឺជាជំងឺផ្លូវដង្ហើម ដែលកើតឡើងដោយតំណពូជ។ ថ្មីៗនេះការស្រាវជ្រាវបានរកឃើញថាវាអាចត្រូវបានរារាំងដោយការបំបៅកូនដោយទឹកដោះម្ដាយ។ នេះជាដំណឹងក៏រីករាយសម្រាប់គ្រួសារដែលមានប្រវត្តិជំងឺនេះ។
៥.សន្សំសំចៃថវិកាគ្រួសារ
ប្រសិនអ្នកចង់បំបៅកូនជាមួយម្សៅទឹកដោះគោ អ្នកប្រាកដជាត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ។ ដូច្នេះទឹកដោះម្ដាយមិនត្រឹមតែល្អសម្រាប់សុខភាពកូន វាថែមទាំងជួយសម្រាលបន្ទុកគ្រួសារបានយ៉ាងល្អថែមទៀតផង។
៦.ល្អចំពោះបរិស្ថាន
ទឹកដោះម្ដាយមិនត្រូវការ ការវេចខ្ចប់ច្រើននោះទេ ដូច្នេះវាពិតជាល្អសម្រាប់បរិស្ថាន។ កំប៉ុងទឹកដោះគោ ដែលត្រូវបានគេបោះចោលគឺជាបណ្ដុំនៃសំរាមដែលកំពុងតែគំរាមកំហែងដល់បរិស្ថានជារៀងរាល់ថ្ងៃ។
៧.ដុតកាឡូរីរបស់ម្ដាយ
ក្រោយសម្រាលកូនរួច ម្ដាយគ្រប់រូបប្រហែលជាពិបាកក្នុងការត្រឡប់ទៅរកទម្លាប់ហាត់ប្រាណពីមុនណាស់។ រឿងក៏ល្អនោះគឺការបំបៅដោះកូន អាចដុតបំផ្លាញកាឡូរីពី ៤២៥ ទៅ៧០០ក្នុងមួយថ្ងៃ ដែលអាចឲ្យគីឡូអ្នកស្រក់ទៅរកសភាពដើមវិញបានយ៉ាងលឿន៕
៤ ចំណុចអ្នកម្ដាយថ្មីថ្មោងត្រូវដឹងពីការបំបៅដោះកូន
ប្រភព៖ popsugar ប្រែសម្រួល៖ ឡៃហ៊ាង