«មានមនុស្សចំនួន២នាក់បានស្លាប់ នៅក្នុងតំបន់ Arequipa ក្នុងនោះគិតរហូតមកដល់ពេលនេះ ក៏មានមនុស្សចំនួន៦៥នាក់ បានទទួលរងរបួសផងដែរ», នេះបើតាមការស្រង់សម្តី លោក Jorge Chavez ប្រធានវិទ្យាស្ថានការពារជនស៊ីវិលជាតិ បានឲ្យដឹងយ៉ាងដូច្នេះ។

គួរជម្រាបថា គ្រោះរញ្ជួយដីនេះក៏បានរញ្ជួយដល់តំបន់ភាគខាងជើង ប្រទេសឈីលីផងដែរ ដែលជាតំបន់ព្រំដែន ជាប់ភាគខាងត្បូង ប្រទេសប៉េរូ។ ការិយាល័យសង្គ្រោះបន្ទាន់ជាតិរបស់ឈីលី បានឲ្យដឹងថា មិនមានសេចក្តីរាយការណ៍ណាមួយពាក់ព័ន្ធនឹងអ្នករងរបួស, ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ឬក៏មានការផ្អាកនូវសេវាកម្មណាមួយឡើយ។
ដោយឡែកកងទ័ពជើងទឹក របស់ប្រទេសឈីលី បានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីនេះមិនមានស្ថានភាពណាមួយ ដែលអាចបង្កឲ្យក្លាយទៅជាគ្រោះរលកយក្សស៊ូណាមិ វាយប្រហារមកលើ តំបន់ឆ្នេរសមុទ្ររបស់ខ្លួននោះឡើយ៕