ឃាត់ខ្លួន ជនសង្ស័យ ១៤នាក់ រយះពេលតែ៣ថ្ងៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួន ជនសង្ស័យ ១៤នាក់ រយះពេលតែ៣ថ្ងៃ

11/01/2018
កំពង់ឆ្នាំង៖ជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធ និង ករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត ធ្វើការបង្ហាញមុខ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កាលពីព្រឹកមិញ នៅស្នងការដ្ឋាននគរបាលខេតត្ត រួមទាំងសម្ភារ: វត្ថុតាងមានដូចជា(ម៉ូតូ០៤គ្រឿង ទូរស័ព្ទ សំភារះប្រើប្រាស់គ្រឿងញៀន ថ្នាំប្រភេទមេតំហ្វេតាមីន (ICE)  កាំបិត ពូថៅ ដែកឆាប ដែកចាក់  និងសំភារះមួយចំនួនទៀត)។
-រយះពេល៣ថ្ងៃ គឺថ្ងៃទី( ២៨ ២៩ ៣០ ខែ១១ ឆ្នាំ២០១៧)ដោយមានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឃន: ព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូង ខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទាំង០៦ ក្នុងខេត្ត ធ្វើការបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន ១៤នាក់។

ឃាត់ខ្លួន ជនសង្ស័យចំនួន១៤នាក់ ម៉ូតូ០៤គ្រឿង ទូរស័ព្ទ និងសំភារះប្រើប្រាស់គ្រឿងញៀន ថ្នាំប្រភេទមេតំហ្វេតាមីន (ICE) ២៤កញ្ចប់​ ម៉ូតូ៤គ្រឿងទូរស័ព្ទ០៧គ្រឿងដាវ០១ដើម​ ពូថៅ០១​ ដែកឆាប០៣​ សំភារះវេចខ្ចប់និងឧបករណ៍ជក់មួយចំនួន។
1 ក្រុងកំពង់ឆ្នាំង ២៨ /១១ /២០១៧ បានម្នាក់ ០១នាក់
2 ស្រុកកំពង់ត្រឡាច  ២៩ /១១ /២០១៧ បានចំនួន ០២នាក់
3 ស្រុកសាមគ្គឺមានជ័យ  ៣០ /១១ /២០១៧ បានចំនួន ០២នាក់
4 ស្រុករលាប្អៀរ  ៣០ /១១ /២០១៧ បានចំនួន ០៤នាក់
5 ស្រុកបរិបូរណ៍ ២៩ /១១ /២០១៧ បានចំនួន ០៤នាក់
6 ស្រុកទឹកផុស ២៨ /១១ /២០១៧ បានចំនួន ០១នាក់​ អត្ថបទ​ ទេព​ វណ្ណះ