ក្រលួងកាពារជាតិចង់ប្ដូរកីឡាករម​កូរ៉េខាងជើង​ទាំង​៤​នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រលួងកាពារជាតិចង់ប្ដូរកីឡាករម​កូរ៉េខាងជើង​ទាំង​៤​នាក់

03/01/2018
​ក្រសួង​ការពារ​ជាតិ (ទ័ព) បាន​សម្រេច​​មិន​បន្ត​កុង​ត្រា​ជា​មួយ​កីឡាករ​កូរ៉េខាងជើង​ទាំង​៤នាក់​ សម្រាប់​រដូវ​កាល​ថ្មី ​បន្ទាប់​ពី​ខក​ចិត្ត​​បាន​ត្រឹម​​ជើង​ឯក​រង​លីគ​កំពូល​ពីរ​រដូវ​កាល​ជាប់​គ្នា​ឡើយ។


​​លោក ខូវ ឆាយ អ្នក​ចាត់ការ​ទូទៅ​ក្រសួង​ការពារ​ជាតិ​​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ចំនួន​ពីរ​រដូវ​កាល​ជាប់​គ្នា​ឆ្នាំ​២០១៦ និង​២០១៧ ធ្វើ​ក្រសួង​ការពារ​ជាតិ​មិន​ទាន់​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នេះ ក៏​សម្រេច​មិន​បន្ត​កុង​ត្រា​យក​កីឡាករ​កូរ៉េខាងជើង​ទាំង​៤​នាក់​ចេញ​ ដោយ​ផ្ដោត​​យក​​កីឡាករ​ល្អ​ជាង​នេះ​​សម្រាប់​រដូវ​កាល​ថ្មី។

​លោក​បញ្ជាក់​ថា ទិស​ដៅ​របស់​ទ័ព​នា​ឆ្នាំ​ក្រោយ​​គឺ​ជើង​ឯក​ ហើយ​​កីឡាករ​ដែល​មក​ដល់​ថ្មី​រដូវ​កាល​ក្រោយ​នេះ​ក៏​ត្រូវ​តែ​ល្អ​ជាង​មុន។ ​មួយ​ទៀត​លោក​ចង់​បាន​កីឡាករ​ថ្មី​ៗ ដែល​អាច​ឲ្យ​ទម្រង់​លេង​របស់​ក្លឹប​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន​ផង​ដែរ។

​​​កីឡាករ​កូរ៉េខាងជើង​ដែល​ទ័ព​មិន​បន្ត​កុង​ត្រា​គឺ​មាន ខ្សែប្រយុទ្ធ Choe Myong-ho, ខ្សែបម្រើ Kim Kyong-hon, ខ្សែប្រយុទ្ធ Ri Hyok-chol និងខ្សែការពារ Jang Song-hyok នឹង​ទៅ​ចូល​រួម​ជា​មួយ វិសាខា ។ ចំណែក​កីឡាករ​ថ្មី​ដែល​ក្លឹប​នេះ​កំពុង​ត្រៀម​ធ្វើតេស្ត​គឺ​មាន​មក​ពី​ជប៉ុន ​កូរ៉េខាងត្បូង និង អឺរ៉ុប៕