ទោះជាកម្មវិធីប្រកួតនៅ Premier League មមាញឹកតែក្រុមខ្លាំងៗនៅតែធ្វើបានល្អដូចជា Manchester City និង Tottenham Hotspur យប់មិញអាចរកបានពិន្ទុដូចគ្នា។
ក្នុងសប្ដាហ៍ទី២២ Man City បានយកឈ្នះ Watford ក្នុងលទ្ធផល ៣-១ បន្តកំណត់ត្រាមិនទាន់ចាញ់ក្នុងលីគនារដូវកាលនេះ។ បើកឆាកបានតែមួយនាទី Raheem Sterling បានទាត់ចូលនាំមុខមុន មុនពេល Christian Kabasele របស់ Watford ភ្លាត់ធ្វើឲ្យចូលទីខ្លួនឯង។ ដល់វគ្គទី២ នាទី៦៣ Sergio Aguero ក៏បានបន្ថែមមួយគ្រាប់ទៀត ប៉ុន្តែ Andre Gray ក៏សងឲ្យ Watford មួយគ្រាប់វិញ។
ចំណែកឯ Spurs ដែលទើបលេងក្នុងសប្ដាហ៍ទី២១ រកបានជ័យជម្នះលើក្រុម Swansea City ក្នុងលទ្ធផល ២-០។ Fernando Llorente និង Dele Alli ជាអ្នកសម្រេចម្នាក់មួយគ្រាប់។ Spurs នឹងមានភារកិច្ចលេងបង្គ្រប់សប្ដាហ៍ទី២២នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨ ត្រូវជួបជាមួយ West Ham៕