សំណាងខ្ពស់ណាស់​! ខ្ទេចបែបនេះហើយ​មនុស្សមិន​អី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សំណាងខ្ពស់ណាស់​! ខ្ទេចបែបនេះហើយ​មនុស្សមិន​អី

16/12/2017
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ បាន​ក្រឡាប់​​ជា​ច្រើន​ត្រឡប់​ហើយ​ជ្រុល​ទៅ​បុក​ខ្យូ​ស​មុខ​ផ្ទះ​ប្រជាពលរដ្ឋមួយកន្លែង ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ និង​មិន​​អស់ចិត្ត​ រថយន្ត​បន្ត​​​ទៅ​បុក​ក្មេង​ស្រី​ម្នាក់​​ទៀតខណៈនៅមុខផ្ទះ​ ។ ប៉ុន្តែ​សំណាងល្អ ក្នុងហេតុការណ៍នេះ គ្មាន​​មនុស្ស​ណា​ម្នាក់ ​ត្រូវ​រង​គ្រោះថ្នាក់​​ដល់​ជីវិត​នោះ​ទេ គ្រាន់តែ​​​របួសស្រាល  កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩
(​ផ្លូវ​ព្រំដែន​ខ្មែរ​-​ថៃ​) ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ខេត្តបាត់ដំបង ។
 ជំហាន​ដំបូង គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​៣​នាក់​នោះ​ទេ  ក្នុង​នោះ​២​នាក់​ប្រុស​-​ស្រី ​គេ​សង្ស័យ​ថា ជា​ប្តី​-​ប្រពន្ធ​នឹងគ្នា​ជិះ​ក្នុង​រថយន្ត​បង្ក​ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​.​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-​0689 ។ ដោយឡែក ក្មេង​ស្រី​រង​របួស​ម្នាក់​ក៏​មិន​ទាន់​ស្គាល់ឈ្មោះ​ផង​ដែរ ដោយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បាត់អស់ ។

ស្ថិតនៅកន្លែង​កើតហេតុ ត្រូវ​បាន​ប្រភព​​ឱ្យ​​ដឹង​​ថា ​ដំបូងគេ​រថយន្ត​ខាងលើនោះ​ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​រេ​ចង្កូត បន្ទាប់ពី​បើក​​គេច​ពី​បុរស​ថ្មើរជើង​ម្នាក់​សង្ស័យ​ស្រវឹង​កំពុង​ដើរ​ឆ្លង​ថ្នល់ ទើប​ធ្វើ​ឱ្យ​រថយន្ត​ជ្រុល​ក៏មានជួប​គ្រោះថ្នាក់​បែបនេះ​តែ​ម្តង ខណៈ​រថយន្ត​នោះ​កំពុង​​​មាន​ល្បឿន​លឿន​គួរសម​​ដែរ ។

បច្ចុប្បន្ន ​​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​ចាត់់ចែង​ស្ទូច​ចេញពី​កន្លែង​កើតហេតុ ព្រោះបានខូចខាតទាំងស្រុង ​និង​បញ្ជូន​ទៅ​ដោះស្រាយ​តាម​​ច្បាប់ ។