ភ្នំពេញ៖ អ្នកបើករថយន្តឡិចស៊ីស៤៧០រងរបួសស្រាល ចំណែករថយន្តខ្ទេចមួយជំហៀង ខណៈបើករថយន្តទៅបុកពីក្រោយរថយន្តស្ទូចដែលចតស្ងៀម កាលពីម៉ោង០៥ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៩ភូមិឃ្មួញ សង្កាត់ឃ្មួញខណ្ឌសែនសុខ ។អ្នកបើករថយន្តមិនត្រូវបានប្រាប់ពីអត្តសញ្ញាណ ចំណែកអ្នកបើករថយន្តស្ទូចវិញ បានគេចខ្លួន ក្រោយពីហេតុការណ៍កើតឡើង ។
ប្រភពបានប្រាប់ថា មុនកើតហេតុមានរថយន្តស្ទូចមួយគ្រឿងម៉ាក HINO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0046 ដោយចតស្ងៀម នៅលើចិញ្ចើមផ្លូវ តាំងតែពេលយប់ម្ល៉េះ ។លុះដល់ម៉ោងខាងលើ ស្រាប់តែមានរថយន្ត LEXUS470 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8172 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន គាប់ជួនចំណុចខាងលើជាផ្លូវកោងផង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករថយន្តចតស្ងៀមខាងលើតែម្តង បណ្តាលឱ្យរថយន្ត LEXUS470 ខ្ទេចមួយជំហៀងខាងស្តាំ តែសំណាងល្អអ្នកបើករថយន្តរងរបួសស្រាល ។ប្រភពពីបងប្អូន អ្នកបើករថយន្តបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលធ្វើឱ្យរថយន្ត LEXUS470 ទៅបុកពីក្រោយរថយន្តស្ទូចខាងលើ ដោយសារពេលនោះ គាត់បានព្យាយាមគេចពីរថយន្តមួយគ្រឿងទៀត ដែលបើកស្របគ្នា (បើកជែងគ្នា) ទើបជ្រុលទៅបុករថយន្តចតស្ងៀមទៅ ។ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានស្ទូចនិងយករថយន្តទាំង ២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ ៕អត្ថបទ ទេព វណ្ណះ