អា​កន្តូប​សាក​កម្លាំង​គ្នា​លាន់​ដូច​រន្ទះ តើ​ម្ចាស់​វិញ​​បែប​ណាទៅ? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អា​កន្តូប​សាក​កម្លាំង​គ្នា​លាន់​ដូច​រន្ទះ តើ​ម្ចាស់​វិញ​​បែប​ណាទៅ?

11/12/2017
ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​រង​របួស​បាក់​កំភួនជើង​ខាងស្តាំ ដោយសារ​បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួស​បាក់ជើង​និង​បែកក្បាល​សន្លប់​ទាំង​សងខាង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​យប់​ថ្ងៃ​ទី​១០​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​ឆ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ភូមិ​ប្រ​សូត្រ​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។
 សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១DD -៥៥២២ មិន​ពាក់មួក​សុវត្ថិភាព បើក​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ព្រៃវែង ១J -៨៩៨៩ (​ពាក់មួក​សុវត្ថិភាព​)​ធ្វើ ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ទាំង​សងខាង​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ​សេង ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង រង​របួស​បាក់​កំ​ភូ​ន​ជើង​ខាងស្តាំ​ធន់​ធ្ង​រ សន្លប់​នៅ​នឹង​កន្លែង ។ ចំណែក​ភាគី​ខាង​ម៉ូតូ​២០១៧​ឈ្មោះ​ភាន សំ​អាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ រាជធានី​ភ្នំពេញ រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ដូច​គ្នា ។
ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សង្គ្រោះ​នៅរ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ។ មូលហេតុ​អ្នកបើកបរ​មិន​ប្រកាន់​ស្តាំ ចំពោះ​មធ្យោបាយ​ម៉ូតូ​ទាំង​២​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិ​វិធិ​ច្បាប់ ។