តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចររហូតដល់ស្លាប់ និងរងរបួសនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ពួកគេបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពីរគ្រឿងផ្សេងគ្នា ក្នុងនោះ១គ្រឿងស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ ១BC-០៦២១ ជិះគ្នាពីរនាក់ និងមួយគ្រឿងទៀតស៊េរីឆ្នាំ២០១៣ដូចគ្នាដែរ ពាក់ស្លាកលេខ ភ្នំពេញ ១BP-៧២៩៣ ជិះម្នាក់ឯង ។ ចំណែករថយន្តដឹកស៊ីម៉ងត៍ ពណ៌ខៀវ ក្បាលពាក់ស្លាកលេខ ព្រះសីហនុ ៣A-៣៨៦៥ និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ ៤A-២២២២ អ្នកបើកបររត់បាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ម៉ូតូទាំង២គ្រឿងបានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍បើកក្នុងល្បឿនលឿនជ្រុកទៅបុកពីខាងក្រោយម៉ូតូទាំង២គ្រឿង រួចកិន និងអូសជាង១០០ម៉ែត្រ ។ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។
ប្រភពខាងលើបានបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរគ្រោះស្លាប់ និងរបួសមិនទាន់