ចាប់រំលោភសម្រេច៣ដងមិនអី ដល់លើកទី៤ លេងសុទ្ធតែឈើជ្រុង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់រំលោភសម្រេច៣ដងមិនអី ដល់លើកទី៤ លេងសុទ្ធតែឈើជ្រុង

07/12/2017
ភ្នំពេញ ៖ នារីម៉ាស្សាម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី នូវអ្វីដែលជាទង្វើរអមនុស្សធម៌ បន្ទាប់ពីចាញ់ល្បួងប្រុសព្រាន ល្បួងនាំនាងមកធ្វើការងារជាចុងភៅ
ហើយបែរជាគម្រាម រំលោភបានសម្រេចរហូតដល់៣ដង ថែមទាំងប្រើអំពើហឹង្សា វាយនាងឲ្យរងរបួសស្នាម ទើបទ្រាំលែងបានប្តឹងប៉ូលីសចាប់ខ្លួនតែម្តង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ តាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹង ឈ្មោះ ជា សុខអួន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងជួសជុលផ្នែកជើងក្រោម ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្ត តាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ។
ចំណែកនារីរងគ្រោះ ឈ្មោះ វ៉ាន់ សុីណា អាយុ២២ឆ្នាំ មុខរបរ ស្រ្តីម៉ាស្សា ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសម្តីបុរសសង្ស័យបានឲ្យដឹងថា ខ្លួនជាបុរសពោះម៉ាយ លែងលះជាមួយប្រពន្ធ ក្រោយពីទៅម៉ាស្សានៅកន្លែងនារីខាងលើបានចំនួន៤ដង ខ្លួនពិតជាបានលួងលោមនាងពីកន្លែងម៉ាស្សាឲ្យមក បម្រើការងារជាចុងភៅ ពិតប្រកដមែន ចំពោះការរួមភេទនោះ ពិតបាកដមែនបានសម្រេចចំនួន៣ដង កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងនៅថ្ងៃទី០៤ បាន២ដង ដោយសារការព្រមព្រៀងគ្នានឹងគ្នា តែដោយសារ នាងនិយាយទូរស័ព្ទច្រើនជាមួយប្រុសផ្សេង ខឹងពេក វាយតែម្តង ដោយសារការប្រច័ណ្ឌ ។

ចំណែកខាងស្រ្តីរងគ្រោះវិញបាន រៀបរាប់នឹងចោទប្រកាន់ថា ក្រោយពីជនសង្ស័យលួងប្រើល្បិចបញ្ឆោតនាងឲ្យ មកធ្វើជាចុងភៅនៅកន្លែងយានដ្ឋាន កាលពីថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០១៧ កន្លងមកដោយប្រាប់ថាឲ្យប្រាក់ឈ្នួល ១ខែ២០០ដុល្លារ នឹកឃើញថា ប្រាក់ឈ្នួលគួរសមដែរ ហើយផ្លាស់ប្តូរមុខរបរពីស្រ្តីម៉ាស្សា មកធ្វើជាចុងភៅទៀត សុខចិត្តមកបម្តើការងារ ជាចុងភៅ នៅក្នុងយានដ្ឋាន លុះដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យ បង្ខំនាងរួមភេទ ហើយគម្រាមវាយធ្វើបាប អាចអស់ការងារធ្វើទៀតកាលបើនាងហ៊ាននិយាយប្រាប់គេ និងប្តឹងប៉ូលីស ក៏សុខចិត្ត ស៊ូទ្រាំខ្លាចគេធ្វើបាប លុះដល់យប់ថ្ងៃទី០៤ ខែធ្នូ ជនសង្ស័យ បានចាប់បង្ខំរួមភេទបានសម្រេច២ដងផ្ទួនៗគ្នា ហើយ ខឹងនាងស្រែក បុរសខាងលើ ប្រដាប់ដោយឈើជ្រុងវាយសំពងនាងបណ្តាលឲ្យរងរបួសបែកក្បាល ។

ប្រភពដដែលបន្តទៀតថាដោយ អត់ទ្រាំទៅនឹងទង្វើរអសីលធម៌ពីសំណាក់បុរសល្មោភកាមទៀតហើយ បើមិនប្រាប់ រាយការណ៍ទេនោះខ្លួនកាន់តែវេទនា គេវាយធ្វើបាប ជាងសត្វតិរិច្ឆានទៅទៀត សម្រេចប្រាប់រឿងរ៉ាវទៅសាច់ញាតិ រហូតដល់រសៀលថ្ងៃទី០៥ ខែធ្នូ មកប្តឹងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីឲ្យជួយអន្តរាគមន៍តែម្តង ។
តាមនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីនារីរងគ្រោះភ្លាម កម្លាំងនគរបាលបានចុះទៅតាមរកជនសង្ស័យនៅយានដ្ឋានខាងលើ តែជនសង្ស័យបានគេចខ្លួនបាត់ លុះមកដល់ព្រឹកថ្ងៃទី០៦ ខែធ្នូ នេះជនសង្ស័យ បានវិលចូលក្នុងយានដ្ឋានវិញ ជនរងគ្រោះឃើញ រាយការណ៍ប្រាប់ប៉ូលីសចុះទៅឃាត់ខ្លួនបានតែម្តង ។

ផ្អែកទៅលើបណ្តឹងជនរងគ្រោះ ក្រោយពីឃាត់ខ្លួនជនសង្ស័យបាននាំទៅសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធី ៕អត្ថបទ​ ទេព​ វណ្ណះ