អ្នក​គាំទ្រ​ Bayern គប់​លុយ​ដាក់​ Neymar ដោយ​មិន​ដឹង​មូលហេតុ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នក​គាំទ្រ​ Bayern គប់​លុយ​ដាក់​ Neymar ដោយ​មិន​ដឹង​មូលហេតុ​

06/12/2017
អ្នក​គាំទ្រ​ Bayern Munich បាន​គប់​ក្រដាស​ប្រាក់​អឺរ៉ូ​ចំនួន​២​សន្លឹក​ដាក់​​ Neymar ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​បាន​យក​ឈ្នះ Paris Saint-Germain ៣​ទល់​នឹង​១។


Neymar
ក្រដាស​ប្រាក់​ទាំង​ពីរ​សន្លឹក​នោះ​ជា​ប្រភេទ​ក្រដាស​៥០០​អឺរ៉ូ​ពណ៌​ក្រហម​ តែ​ក្លែងក្លាយ​ប៉ុណ្ណោះ​ដោយ​មាន​រូប​ Neymar នៅ​លើ​នោះ។ គេ​មិន​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គាំទ្រ​ក្លឹប​យក្ស​អាល្លឺម៉ង់​ធ្វើ​បែប​នោះ​ទេ តែ​មាន​មតិ​មួយ​ចំនួន​នៅ​លើ​អ៊ីនធឺណិត​លើក​ឡើង​ថា​ដោយ​សារ​ពួកគេ​ខឹង​តារា​ឆ្នើម​វ័យ​២៥​ឆ្នាំ​មិន​ទៅ​លេង​ឲ្យ​ Bayern។

Neymar បាន​ផ្ទេរ​ពី​ Barcelona ទៅ Paris Saint Germain ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​៕