រមណីយដ្ឋាន​ទេសចរណ៍​22​កន្លែង​ក្លាយជា​រមណីយដ្ឋាន​គំរូ​ប្រចាំឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រមណីយដ្ឋាន​ទេសចរណ៍​22​កន្លែង​ក្លាយជា​រមណីយដ្ឋាន​គំរូ​ប្រចាំឆ្នាំ

06/12/2017
រាជធានី​ភ្នំពេញ ៖ ក្រោយ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ចលនា​ប្រឡងប្រណាំង​រមណីយ​ដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​១​រួច​មក រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​៣៣ មក​ពី​១៧​រាជ​ធានី​-​ខេត្ត បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ចលនា​នេះ ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេស​ចរណ៍​ចំនួន​២២ បាន​ទទួល​ជ័យ​លា​ភី​ទេសចរណ៍​គំរូ​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ហើយ​ម្ចាស់​ជ័យ​លា​ភី​ទាំង
នោះ ក៏​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រគល់​ពានរង្វាន់​ជូន​ផង​ដែរ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​បូក​សរុប​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​១ នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ក្រសួងទេសចរណ៍​បាន​កំណត់​យក «​ឆ្នាំ​២០១៧ ជា​ឆ្នាំ​ប្រឡង​ប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​នៅ​ទូ​ទាំង​ប្រទេស​» និង​ជា​ការ​ជួបជុំ​ដ៏​សម​ស្រប​មួយ ដែល​ផ្នែក​រដ្ឋ វិស័យ​ឯកជន សហគមន៍ និង​ដៃគូ​អភិវឌ្ឍន៍​រួម​គ្នា​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ និង​ដាក់​ចេញ​នូវ​វិធានការ និង​ទិស​ដៅ​ថ្មី​ៗ​សម្រាប់​បន្ត​អនុវត្ត​ចលនា​ប្រឡង​ប្រណាំង «​រមណីយដ្ឋាន​ស្អាត​» នៅ​បណ្តា​ឆ្នាំ​ក្រោយ​ៗ​ទៀត សំដៅ​ចូលរួម​ធ្វើ​ឱ្យ​កម្ពុជា​ស្អាត កម្ពុជា​បៃតង ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ ។
ដើម្បី​វាយតម្លៃ​ក្នុង​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ បេក្ខភាព​រមណីយ​ដ្ឋាន​ទេសចរណ៍​ទាំងអស់ ត្រូវ​គោរព​តាម​សូចនាករ​គោល​ចំនួន​៣ រួម​មាន ៖

១-​ការ​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍​៖ ត្រូវ​រៀបចំ​ក្រុមការងារ​ទទួល​បន្ទុក​គ្រប់គ្រង​រមណីយដ្ឋាន​ទេសចរណ៍ និង​ត្រូវ​មាន​ផែនការអភិវឌ្ឍន៍​សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍ ។

២-​ការ​គិតគូរ​ពី​បរិស្ថាន ៖ ត្រូវ​គោរព​តាម​បទដ្ឋាន​គតិ​យុ​ត្ត និង​បទ​ប្បញ្ញត្តិ​ស្ដី​ពី​បរិស្ថាន ត្រូវ​មាន​ភាព​ស្អាត​នៅ​ទី​សាធារណៈ ទីកន្លែង​ទទួល​សាធារណជន និង​ការ​គ្រប់គ្រង​សំណល់ ព្រមទាំង​ត្រូវ​មាន​បង្គន់​សាធារណៈ ស្រប​តាម​ស្ដង់ដា​បង្គន់​សាធារណៈ​កម្ពុជា។

៣-​ព័ត៌មាន សុវត្ថិភាព និង​ការ​ពេញចិត្ត​របស់​ភ្ញៀវ​ទេសចរ ៖ បង្ហាញ​ព័ត៌មាន​ជាក់ស្ដែង និង​ការ​អនុវត្ត​ល្អ​ៗ​នៃ​បទ​ប្បញ្ញត្តិ គិតគូរ​ពី​សន្តិសុខ សុវត្ថិភាព គិតគូរ​ពី​អនាម័យ​ចំណី​អាហារ គិតគូរ​ពី​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការ​ពេញចិត្ត​របស់​ភ្ញៀវ​ទេសចរ ។

គួរ​បញ្ជាក់​ថា រមណីយដ្ឋាន​ទេសចរណ៍​ដែល​ទទួល​បាន​ជ័យ​លា​ភី​ទាំង​២២ ប្រចាំឆ្នាំ​២០១៧-២០១៨​នេះ រួម​មាន ៖

១-​រមណីយដ្ឋាន​ទេសចរណ៍​វី​គិរី​រម្យ ផា​ញ​រី​សត ខេត្តកំពង់ស្ពឺ
២-​សហគមន៍​ទេសចរណ៍​ចំបក់ ខេត្តតាកែវ
៣-​រមណីយដ្ឋាន​ទេសចរណ៍​ភូមិ​វប្បធម៌ ខេត្តសៀមរាប
៤-​តំបន់​វិស្សមកាល​អន្តរជាតិ​ឆ្នេរ​មាស ឆ្នេរ​ប្រាក់ ខេត្ត​ព្រះ​សីហ​នុ
៥-​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
៦-​រមណីយដ្ឋាន​ទេសចរណ៍​សួន​ស្នេហ៍​ជនបទ ខេត្តបន្ទាយមានជ័យ
៧-​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ
៨-​រមណីយដ្ឋាន​ទេសចរណ៍​បឹង​សំរឹទ្ធ ខេត្តកំពង់ធំ
៩-​រមណីយដ្ឋាន​ទេសចរណ៍​ទឹកធ្លាក់​ច្រក​ល្អៀង ខេត្តពោធិ៍សាត់
១០-​រមណីយដ្ឋាន​ទេសចរណ៍​ថ្ងៃ​បាំង​ឆ័​ត្រ ខេត្ត​កែប
១១-​រមណីយដ្ឋាន​ទេសចរណ៍​កំពង់​ភ្លុក ខេត្តសៀមរាប
១២-​រមណីយដ្ឋាន​ទេសចរណ៍​ជើងឯក រាជធានី​ភ្នំពេញ
១៣-​រមណីយដ្ឋាន​ទេសចរណ៍​បឹង​យក្ស​ឡោម ខេត្តរតនគិរី
១៤-​រមណីយដ្ឋាន​ទេសចរណ៍​ចំការ​ស្នេហ៍ រាជធានី​ភ្នំពេញ
១៥-​រមណីយដ្ឋាន​ទេសចរណ៍​បាណ​ន់ ខេត្តបាត់ដំបង
១៦-​រមណីយដ្ឋាន​ទេសចរណ៍​ឋានសួគ៌​បូកគោ ខេត្តកំពត
១៧-​រមណីយដ្ឋាន​ទេសចរណ៍​បក្សី​មេគង្គ ខេត្តស្ទឹងត្រែង
១៨-​រមណីយដ្ឋាន​ទេសចរណ៍​ឧទ្យាន​ធម្មជាតិ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី
១៩-​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វែង ខេត្តឧត្តរមានជ័យ
២០-​រមណីយដ្ឋាន​ទេសចរណ៍​កោះ​ទ្រង់ ខេត្តក្រចេះ
២១-​រមណីយដ្ឋាន​ទេសចរណ៍​រ៉ក់ រូ​យ៉ា​ល់ ខេត្ត​កែប
២២-​រមណីយដ្ឋាន​ទេសចរណ៍​អូរ​មី​ស ខេត្តមណ្ឌលគិរី ៕