ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត

06/12/2017
ខេត្តឧត្តរមានជ័យ ៖ ដីការ​អនុវត្ត​ឲ្យ​ចាប់ខ្លួន​លេខ​០៥៨ ត​ព្រ ចុះ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧​របស់​លោក​ស៊ី​ម វិចិត្រ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តឧត្តរមានជ័យ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​អន្លង់​វែង​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ។
 ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​រំលោភ​លើ​ទំនុកចិត្ត​ឈ្មោះ​អង សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តាល​ក្រោម ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។
ប៉ូលិស​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា យោង​តាម​ដីការ​របស់​លោក​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ កម្លាំង​ប៉ូលិស​បាន​ចុះ​អនុវត្ត​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​បុរស​ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​បញ្ហា​ជំពាក់​លុយ​ដោយ​មិន​បានដឹង​ពី​ចំនួន ក្រោយ​ពី​បាន​សាកសួរ ។
យោង​តាម​ចម្លើយ​សារភាព និង​យោង​តាម​ដីការ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ក្នុង​ថ្ងៃ​ដដែល​ចាត់ការ​តាម​នីតិវិធី។