ធ្មេច​បើក​ៗ​ជិត​ដល់​ថ្ងៃ​បង្ហាញ​វត្តមាន Galaxy S9/S9+ ទៀត​បាត់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ធ្មេច​បើក​ៗ​ជិត​ដល់​ថ្ងៃ​បង្ហាញ​វត្តមាន Galaxy S9/S9+ ទៀត​បាត់

24/11/2017
ផ្អែក​តាម​របាយការណ៍​ពី​ ​Evan Blass​ ​នៃ​សារព័ត៌មាន​ ​Venture Beat​ ​បាន​ឲ្យ​ដឹង​ថា​វត្តមាន​ស្មាតហ្វូន​ ​ Galaxy S9/S9+​ ​របស់​ក្រុមហ៊ុន​ ​SAMSUNG​ នឹង​លេចចេញ​នា​ខែ​មករា​ ​ក្នុង​ពិព័រណ៍​ ​CES 2018​ ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។
រូបតំណាង
Galaxy S9/S9+​ ​ក៏​ត្រូវ​គេ​ដឹង​ថា​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​អំឡុង​ខែ​កុម្ភៈ​ ​និង​ចេញ​លក់​ផ្លូវការ​នៅ​ខែ​មិនា​ ​ឆ្នាំ​ ​២០១៨​ ​ខាង​មុខ​នេះ។

ម៉ូដែល​ទាំង ២ នឹង​មាន​អេក្រង់ ៥.៨ អ៊ីញ និង ៦.២ អ៊ីញ (កោង​សង​ខាង) ប្រភេទ SAMOLED ដោយ​បំពាក់​ឈីប​ជំនាន់​ថ្មី Snapdragon 845 ឬ​ Exynos 9 Series 9810 ។ S9+ មាន RAM ៦GB ធំ​ជាង S9 ធម្មតា​ត្រឹម ៤GB ប៉ុន្តែ​តួ​ខ្លួន​នឹង​រក្សា​នូវ​រន្ធ​ដោត​កាស​ទំហំ 3.5mm ដដែល បន្សំ​រន្ធ microSD ស្រប​ពេល Speaker ជា​ប្រភេទ AKG។​

ចំពោះ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​នឹង​ត្រូវ​ប្ដូរ​ទីតាំង​មក​ដាក់​ក្រោម​កាមេរ៉ា​វិញ ខុស​ពី​ម៉ូដែល S8/Note 8 ក្រោយ​មាន​មតិ​មិន​ពេញ​ចិត្ត​ច្រើន​ពី​អតិថិជន៕

ប្រភព៖ Fonearena ប្រែសម្រួល៖ ឡៃហ៊ាង