Robinho ត្រូវជាប់គុគព្រោះជាប់ករណីរំលោភបូកកាលពីបួនឆ្នាំមុន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Robinho ត្រូវជាប់គុគព្រោះជាប់ករណីរំលោភបូកកាលពីបួនឆ្នាំមុន

24/11/2017
Robinho ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៩​ឆ្នាំ​ក្រោយ​រក​ឃើញ​កំហុស​ក្នុង​ហេតុ​ការណ៍​រំលោភ​បូក​មួយ​កាល​ពី​៤​ឆ្នាំ​មុន។

Robinho
អតីត​កីឡាករ​ Manchester Cityរង​ការ​ចោទ​​ប្រកាន់​ថា​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៦​នាក់​ដែល​បៀតបៀន​ផ្លូវ​ភេទ​លើ​នារី​ជនជាតិ​អាល់បានី​នៅ​ក្លឹប​រាត្រី​ស្ថិត​ក្នុង​ទីក្រុង​មីលេន​ ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០១៣។


ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​ក្នុង​ប្រទេស​កំណើត​ Atletico Mineiro បាន​ច្រាន​ចោល​ការ​ចោទ​ និង​គ្រោង​​តវ៉ា​នឹង​សេចក្ដី​សម្រេច​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​​។ ​បើ​តាម​ច្បាប់​របស់​ប្រទេស​អ៊ីតាលី​រូប​គេ​នឹង​មិន​ត្រូវ​ចាប់​ឃុំឃាំង​ទេ​ដរាប​ណា​បណ្ដឹង​ឧទ្ធរណ៍​មិន​ទាន់​ចប់​សព្វគ្រប់​។


តារា​ឆ្នើម​​ប្រេស៊ីល​​ចូល​ប្រឡូក​នៅ​ទ្វីប​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០០៥ ដោយ​ផ្ទេរ​ពី Santos ទៅ Real Madrid និង​​ធ្លាប់​បំបែក​កំណត់ត្រា​ការ​ផ្ទេរ​នៅ​ទីផ្សារ​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៨​ពេល​ទៅ​លេង​នៅ Manchester City ក្នុង​តម្លៃ​៣២,៥​លាន​ផោន។ នៅ​ឆ្នាំ​បន្ទាប់ Robinhoបាន​រសាត់អណ្ដែត​ដល់​ AC Milan ជា​ពេល​វេលា​ដែល​ផ្ទុះ​រឿង​អាស្រូវ​រួច​ក៏​ទៅ​លេង​នៅ​ចិន​ជាមួយ​ក្លឹប​ Guangzhou Evergande រហូត​ដល់​ឆ្នាំ​២០១៦​ក៏​វិល​ទៅ​ស្រុក​កំណើត​វិញ៕