មើល​តម្លៃ iPhone X តាម​ហាង​ធំៗ​ មុន​ចេញ​លក់​ផ្លូវការ​ស្អែក​នេះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មើល​តម្លៃ iPhone X តាម​ហាង​ធំៗ​ មុន​ចេញ​លក់​ផ្លូវការ​ស្អែក​នេះ​

24/11/2017
ត្រឹម ២៤ ម៉ោង​ទៀត​ប៉ុណ្ណោះ iPhone X ផ្លូវការ​នឹង​​មាន​ដាក់លក់​នៅ​ទីផ្សារ​ក្នុងស្រុក​។ តាមហាង​ធំៗ នៅព្រឹកនេះ តម្លៃ​ iPhone X មានការ​ប្រែប្រួលច្រើន​។
iPhone X
តាម​ប្រភព​ពី​ហាង​គួង អ៊ី iPhone X ទំហំ 64GB តម្លៃនៅ​​ប្រហែល ១ ២៣០ ដុល្លារ ឯ​ទំហំ 256GB តម្លៃ​ប្រហែល ១ ៤៣០ ដុល្លារ។ ចំណែក​ហាង​សុខ​លី តម្លៃ​ខុសគ្នា​តិច​តួច​ប៉ុណ្ណោះ​ពោល​ទំហំ 64GB តម្លៃ​ប្រហែល ១ ២៥០ ដុល្លារ​រីឯ​ទំហំ 256GB តម្លៃ​ ១ ៤៣០ដុល្លារ​។

ហាង​សៀងលីន​វិញ​ iPhone X ទំហំ 64GB តម្លៃ​ប្រហែល ១ ២៣៩ ដុល្លារ និង​ទំហំ 256GB ដាច់ស្តុក​បាត់ទៅ​ហើយ​។

និយាយ​រួម​ តម្លៃតាមហាង​ធំៗ​ខុស​គ្នា​ចន្លោះ​ពី ២០ ទៅ ៥០ ដុល្លារ​។

រី​ឯ​ដៃគូ​ចែក​ចាយ​ផ្លូវការ​ដូចជា Falcon Tech និង Smart បាន​ដាក់​តម្លៃ​ Pre-order ​ដូច​គ្នា​ ដោយ​​ទំហំ 64GB ​តម្លៃ ១ ២២៨ ដុល្លារ​ និង ​​ទំហំ 256GB តម្លៃ ១ ៤០៨ ដុល្លារ៕

ប្រភព Sabay News