ជិះរថយន្តម៉ាក Lexus RX 350 ស៊េរី២០១០ តម្លៃ ៦៣០ ០០ ដុល្លារ មិនទាន់បានមួយឆ្នាំស្រួលបួលផង អតីតបេក្ខភាពជយលាភីលេខ១ក្នុងកម្មវិធីCambodian Idol រដូវកាលទី១ នី រតនា បានផ្លាស់ទៅជិះរថយន្ត Mazda មួយគ្រឿងទៀតតម្លៃរាប់ម៉ឺនដុល្លារឯណោះ។
នី តនា បង្ហោះរថយន្ត Mazda ជាមួយពាក្យពេចន៍ថា៖"យើងអាចកើតមកមិនរស់នៅលើគំនរទ្រព្យដូចគេ ប៉ុន្តែអ្វីដែលយើងយកមកជាមួយនោះ គឺទេពកោសល្យ និងជំនាញពិសេសផ្ទាល់ខ្លួន ទ្រាំបន្តិចទៀត ប្រឹងបន្តិចទៀតតស៊ូបន្តិចទៀត យើងនឹងឈានទៅដល់គោលដៅរបស់យើងជាក់ជាពុំខាន"។
ទាក់ទងរថយន្តថ្មីម៉ាក Mazda នេះដែរមិនដឹងថា តារាចម្រៀង នី រតនា ទិញក្នុងតម្លៃប៉ុន្មាននោះទេ ព្រោះលេខទូរស័ព្ទដែលលោកធ្លាប់ប្រើមិនអាចភ្ជាប់ទំនាក់ទំនងបាន៕
