បញ្ជីខាងក្រោយនេះបង្ហាញពីរថយន្តប្រភេទ Sedan ១០ ម៉ូដែល ដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិកប្រចាំឆ្នាំ ២០១៧ នេះគិតត្រឹមខែតុលា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺមានរថយន្ត ៦ ម៉ូដែលជារថយន្តក្រុមហ៊ុនជប៉ុន និងមាន ១ ម៉ូដែលជារថយន្តក្រុមហ៊ុនកូរ៉េខាងត្បូង ហើយរថយន្តសហរដ្ឋអាមេរិកមានតែ ៣ ម៉ូដែលប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះក្នុងចំណោមរថយន្តទាំង ១០ មាន ៧ ម៉ូដែលមានចំនួនលក់ថយចុះ ដោយសារតែអតិថិជនងាកទៅចាប់អារម្មណ៍លើរថយន្ត SUV ច្រើន។
១០. Chevrolet Malibu ៖ ចំនួនលក់ធ្លាក់ចុះ ១៦,៥% បើធៀបនឹងពេលដូចគ្នា កាលឆ្នាំមុន
៩. Hyundai Elantra ៖ ចំនួនលក់ធ្លាក់ចុះ ៨,៨%
៨. Chevrolet Cruze ៖ ចំនួនលក់កើនឡើង ៣,៤%
៧. Ford Fusion ៖ ធ្លាក់ចុះ ២២,៦%
៦. Nissan Sentra ៖ ចំនួនលក់កើនឡើង ០,២%
៥. Nissan Altima ៖ ធ្លាក់ចុះ ១៧,១%
៤. Honda Accord ៖ ធ្លាក់ចុះ ២,៣%
៣. Toyota Corolla ៖ ធ្លាក់ចុះ ៩%
២. Toyota Camry ៖ ធ្លាក់ចុះ ៥,៦%
១. Honda Civic ៖ កើនឡើង ១,៥%
ប្រភព៖ USAtoday ប្រែសម្រួល៖ ឡៃហ៊ាង
