Rashford
កីឡាករចេញពីថ្នាលយុវជនបិសាចក្រហមត្រូវរើសចូលក្នុងឈុតធំកាលពីឆ្នាំ២០១៥ នឹងរកបាន១៣គ្រាប់ចាប់តាំងពីពេលនោះមក។ ក្រោយលេចមុខលេចមាត់ក្នុងជម្រើសដំបូង ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអង់គ្លេសត្រូវកោះហៅចូលក្រុមជម្រើសជាតិ និងស៊ុតបញ្ចូលទីបាន២គ្រាប់។យ៉ាងណាក៏ដោយ Rashford បានទម្លាយអាថ៌កំបាំងថាតួនាទីលេងដំបូងបំផុតរបស់ខ្លួនមិនមែនតំណែងប្រយុទ្ធទេ គឺលេងជាអ្នកចាំទី ហើយនិមិត្តរូបរបស់គេគឺ Tim Howard អតីតអ្នកចាំទី Everton។ "រដូវកាលដំបូងរបស់ខ្ញុំគឺលេងជាអ្នកចាទី។ Howard គឺជា Idol របស់ខ្ញុំ ហើយខ្ញុំមានអាវគាត់មួយចំនួននៅផ្ទះ"។
ខ្សែប្រយុទ្ធដែលមានស្រុកកំណើតនៅតំបន់ Wythenshawe ភាគខាងត្បូងទីក្រុង Manchester បាននិយាយបែបលេងសើចថាបើមានឱកាសរូបគេក៏ចង់ធ្វើជាអ្នកចាំទីវិញដែរនៅថ្ងៃអនាគត៕
ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ ឡៃហ៊ាង