ក្រុមការងារ Hacking Jules បានចែកចាយវីដេអូមួយទៅលើគេហទំព័រ YouTube ក្រោយជោគជ័យលើការលុកលុយប្រព័ន្ធសុវត្ថិភាពនៃ iPhone X បានសម្រេច និងដំឡើងប្រព័ន្ធ Windows 95 តាមរយៈ PowerDOS ប្រើបានយ៉ាងរំភើយ។
ប្រព័ន្ធដំណើរការ Windows 95 រត់បានយ៉ាងរលូនលើ iPhone X ទាំងល្បឿន Boot និងការបញ្ជាដោយ Mouse តាមរយៈប្រព័ន្ធ Toucscreen។ អ្វីដែលអស្ចារ្យជាងនេះទៅទៀត Hacking Jules ក៏បានដំឡើងហ្គេមស៊េរីចាស់ SimCity 2000 និងប្រើកម្មវិធី Microsoft Word មិនចាញ់ម៉ាស៊ីនកុំព្យូទ័រ ១០ ឆ្នាំមុនឡើយ។
ប្រភព៖ YouTube សម្រួលដោយ៖ ឡៃហ៊ាង
