«មានការព្រមានពី រលកយក្សស៊ូណាមិ» បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិតធ្ងន់ ៧.៣រ៉ិចទ័រ វាប្រហារដែនកោះ​បារាំង ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

«មានការព្រមានពី រលកយក្សស៊ូណាមិ» បន្ទាប់ពីគ្រោះ​រញ្ជួយដីកម្រិតធ្ងន់ ៧.៣រ៉ិចទ័រ វាប្រហារដែនកោះ​បារាំង ក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក!

20/11/2017
(អាមេរិក)៖ សេចក្តីព្រមានស្តី​ពីរលកយក្ស​ស៊ូណាមិ ត្រូវបានដាក់ចេញ​ជាបន្ទាន់ ក្រោយពីគ្រោះ​រញ្ជួយដីកម្រិត​ធ្ងន់ ៧.៣រ៉ិចទ័រ បានវាយ​ប្រហារ​ភាគខាងកើត​នៃ ឆ្នេរតំបន់រដ្ឋបាល​របស់ប្រទេស​បារាំង New Caledonia ព្រឹកថ្ងៃចន្ទនេះ នៅភាគខាងត្បូង​សមុទ្រ​​ប៉ាស៊ីហ្វិក។ នេះបើតាមការ​ចេញផ្សាយដោយ​ សារព័ត៌មាន The Australian នៅព្រឹក​ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍​របស់ ទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS ចំណុចរំញ័រ​​នៃគ្រោះរញ្ជួយផែនដី​ខាងលើ ស្ថិត​នៅចម្ងាយ​ប្រមាណ ៨៥គីឡូម៉ែត្រ​ពីភាគខាងកើត​ប្រជុំកោះ Loyalty ជាមួយជម្រៅ ២៥គីឡូម៉ែត្រ។ សេចក្តី​ព្រមានមួយ​ត្រូវបាន​ប្រកាស​ជាបន្ទាន់​ចំពោះ​តំបន់ New Caledonia និងតំបន់ Vanuatu ដោយរលក​យក្សធំៗ អាចនឹងកើត​មានឡើង​​ក្នុងរង្វង់ ៣០០​គីឡូ​ម៉ែត្រ ជុំវិញចំណុចរំញ័ររបស់វា៕