កីឡដ្ឋាន​​ទាំង​៧​នេះ​​កសាង​​អស់​លុយ​ច្រើន​​បំផុត​លើ​លោក​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កីឡដ្ឋាន​​ទាំង​៧​នេះ​​កសាង​​អស់​លុយ​ច្រើន​​បំផុត​លើ​លោក​

19/11/2017
ស្រប​ពេល​ដែល​​គម្រោង​សាងសង់​កីឡដ្ឋាន​ថ្មី​របស់​ក្លឹប​តោ​ខៀវ​ Chelsea ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​អាច​នឹង​ចំណាយ​ទឹក​ប្រាក់​ទ្វេដង​បើ​ធៀប​នឹង​ Stamford Bridge បច្ចុប្បន្ន។ កីឡដ្ឋាន​ថ្មី​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​៦០ ០០០ នាក់ ប្រើ​ពេល​សាង​សង់​ប្រមាណ​ពី​៥​ទៅ​៦​ឆ្នាំ និង ចំណាយ​ទឹក​ប្រាក់​ប្រហែល​១​ប៊ីលាន​ផោន (ប្រហែល ១៣១២​លាន​ដុល្លារ) ​និង​ក្លាយ​ទៅ​ជា​កីឡដ្ឋាន​ថ្លៃ​បំផុត​មួយ​របស់​ពិភព​លោក។

ខាង​ក្រោម​នេះ​ជា​​កីឡដ្ឋាន​​​៧​ដែល​ចំណាយ​លុយ​ច្រើន​បំផុត​ក្នុង​ការ​សាងសង់​ ហើយ​កីឡដ្ឋាន​ទាំង​នោះ​ភាគ​ច្រើន​ស្ថិត​នៅ​ទឹកដី​អាមេរិក៖

៧ - Levi's Stadium


ចំណាយ​កសាង​៖ ៩៩០ លាន​ផោន (ប្រហែល ១៣០៨ លាន​ដុល្លារ)

ក្រុម៖ San Francisco 49ers

បើក​ដំណើរការ៖ ឆ្នាំ ២០១៤

ផ្ទុក​អ្នក​ទស្សនា៖ ៦៨ ៥០០ នាក់

​​៦ - AT&T Stadium


ចំណាយ​កសាង​៖ ៩៩០ លាន​ផោន (ប្រហែល ១៣០៨ លាន​ដុល្លារ)

ក្រុម៖ Dallas Cowboys (នៅ​​សហរដ្ឋអាមេរិក)

បើក​ដំណើរការ៖ ឆ្នាំ ២០០៩

ផ្ទុក​អ្នក​ទស្សនា​៖ ៨០ ០០០ នាក់

៥ - កីឡដ្ឋាន Wembley


ចំណាយ​កសាង​៖ ១,០៦០ ប៊ីលាន​ផោន (ប្រហែល ១៤០០ លាន​ដុល្លារ)

ក្រុម៖ កីឡដ្ឋាន​របស់​ប្រទេស​អង់គ្លេស ដែល​បច្ចុប្បន្ន​ក្រុម​ Spurs ជួល​ប្រើ​បណ្ដោះ​អាសន្ន

បើក​ដំណើរការ៖ ឆ្នាំ ២០០៧

ផ្ទុក​អ្នក​ទស្សនា​៖ ៩០ ០០០ នាក់

៤ - កីឡដ្ឋាន Montreal Olympic


ចំណាយ​កសាង​៖ ១,១៤០ ប៊ីលាន​ផោន (ប្រហែល ១៥០៧ លាន​ដុល្លារ)

ក្រុម៖ ជា​ពហុកីឡាដ្ឋាន​ស្ថិត​នៅ​ក្នុង​ប្រទេស​កាណាដា តែ​មិន​មាន​ក្រុម​ណា​យក​ជា​​ទីលាន​​របស់​ខ្លួន​ឡើយ និង ជា​ពហុកីឡាដ្ឋាន​​ថ្លៃ​បំផុត​មួយ​ដែល​មាន​អាយុ​ច្រើន​ជាង​គេ​​

បើក​ដំណើរការ៖ ឆ្នាំ ១៩៧៦

ផ្ទុក​អ្នក​ទស្សនា​៖ ៨០ ០០០ នាក់

៣ - កីឡដ្ឋាន Yankee


ចំណាយ​កសាង៖​ ១,១៤ ប៊ីលាន​ផោន (ប្រហែល ១៥០៧ លាន​ដុល្លារ)

ក្រុម៖ New York City FC

បើក​ដំណើរការ៖ ឆ្នាំ ២០០៩

ផ្ទុក​អ្នក​ទស្សនា​៖ ៤៩ ៦៤២ នាក់

២ - កីឡដ្ឋាន MetLife


ចំណាយ​កសាង៖ ១,២១ ប៊ីលាន​ផោន (ប្រហែល ១៥៩៩ លាន​ដុល្លារ​)

ក្រុម៖ ​ជា​សហ​កីឡដ្ឋាន​រួមគ្នា​​រវាង​ក្រុម​បាល់​អោប​ New York Giants ​និង New York Jets

បើក​ដំណើរការ៖ ឆ្នាំ ២០១០

ផ្ទុក​អ្នក​ទស្សនា៖ ៨២ ៥៦៦ នាក់

១ - កីឡដ្ឋាន Mercedes-Benz


ចំណាយ​កសាង៖ ១,៣៨ ប៊ីលាន​ផោន (ប្រហែល ១៨២៣ លាន​ដុល្លារ)

ក្រុម៖ Atlanta United​

បើក​ដំណើរ៖ ឆ្នាំ ២០១៧

ផ្ទុក​អ្នក​ទស្សនា​៖ ៧១ ០០០ នាក់