ឆ្នាំ ២០១៧ នៅ​​មិន​ទាន់​​មាន​ទូរសព្ទ​ណា​ស៊ី​ដាច់ iPhone 7 នៅ​ឡើយ​ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឆ្នាំ ២០១៧ នៅ​​មិន​ទាន់​​មាន​ទូរសព្ទ​ណា​ស៊ី​ដាច់ iPhone 7 នៅ​ឡើយ​ទេ

13/11/2017
យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ចេញ​ពី​ Canalys ​ឲ្យ​ដឹង​ថា iPhone 7 របស់ Apple នៅ​តែ​ឈរ​លំដាប់​ទី ១ ស្មាតហ្វូន​លក់​ដាច់​បំផុត​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧។ គិត​ត្រឹម​ចុង​ខែ​កញ្ញា iPhone 7/7 Plus លក់​ដាច់​បាន​ប្រមាណ ១៣ លាន​គ្រឿង។
ចំពោះ​ដំណែង​លេខ ២ បាន​ទៅ​លើ iPhone 6s លក់​បាន​ចំនួន ៧.៩ លាន​គ្រឿង​ស្រប​ពេល SAMSUNG Galaxy J2 Prime ឈរ​នៅ​លេខ ៣ ចំនួន ៧.៨ លាន​គ្រឿង និង​ម៉ូដែល Oppo A57 បាន ៧.៨ លាន​គ្រឿង និង​ចុង​ក្រោយ​​ម៉ូដែល​កាមេរ៉ា​ភ្លោះ​កូនកាត់​ 7 Plus ម៉ូដែល R11 របស់ Oppo បាន ៧.២ លាន​គ្រឿង។

iPhone 8/8 Plus សរុប​ចូល​គ្នា​លក់​ដាច់​បាន ១១.៩ លាន​គ្រឿង តួ​លេខ​នេះ​មាន​ការ​ធ្លាក់​ចុះ ធៀប​នឹង​ការ​ចេញ​លក់​ដំបូង iPhone 7/7 Plus ឆ្នាំ ២០១៦ ហក់​ខ្ពស់​ដល់​ ១៤ លាន​គ្រឿង​ឯ​ណោះ។

ប្រភព៖ CNBC ប្រែសម្រួល៖ ឡៃហ៊ាង