Pixel 2 ​មាន​កាមេរ៉ា​តែ​មួយ​គ្រាប់​ទេ ប៉ុន្តែ​ឈ្នះ iPhone 8 Plus និង Note 8 (មានវីឌីអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Pixel 2 ​មាន​កាមេរ៉ា​តែ​មួយ​គ្រាប់​ទេ ប៉ុន្តែ​ឈ្នះ iPhone 8 Plus និង Note 8 (មានវីឌីអូ)

05/10/2017
Google បាន​ប្រកាស​ចេញ​ Google Pixel 2 និង​ Pixel 2 XL កាល​​ពី​យប់​ម៉ោង​ ១១ ​ថ្ងៃ​​ម្សិលមិញ​នេះ ដើម្បី​បំបាត់​ចោល​នូវ​មន្ទិល​សង្ស័យ​ជា​ច្រើន​ទាក់​ទង​កំពូល​ស្មាតហ្វូន​ទាំង​ពីរ។
ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​លើ​ Pixel ស៊េរី​ថ្មី​ទាំង​ពីរ​នេះ​ គឺ​នៅ​ត្រង់​ផ្នែក​កាមេរ៉ា​ដោយ​តែ​វា​នៅ​មាន​បំពាក់​កាមេរ៉ា​មួយ​គ្រាប់​ដដែល ខុស​ប្លែក​ពី​គូ​ប្រជែង​ធំៗ​ដែល​បាន​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ទៅ​ហើយ​នោះ។ ត្បិត​ថា​មាន​កាមេរ៉ា​តែ​មួយ​គ្រាប់​ប៉ុន្តែ​ កាមេរ៉ា​ទំហំ​ ១២ MP របស់​ស្មាតហ្វូន​ទាំង​ពីរ​ អាច​ថត​បាន​រូបភាព​ និង​វីដេអូ​​ដែល​មាន​គុណភាព​ល្អ​ជាង​ iPhone 8 Plus និង​ Galaxy Note 8 ទៅ​ទៀត។
បើ​តាម​ការ​​ធ្វើ​តេស្ត​របស់​ DxOMark លទ្ធផល​បាន​បង្ហាញ​ថា​ Google Pixel 2 ទទួល​បាន​ពិន្ទុ​ដល់​ទៅ​ ៩៩ សម្រាប់​ការ​ថត​រូប​​ និង​ការ​ថត​វីដេអូ​ទទួល​បាន​ ៩៦ ពិន្ទុ នាំ​ឲ្យ​ពិន្ទុ​សរុប​មាន​ដល់​ ៩៨ ពិន្ទុ​ នាំ​មុខ​ iPhone 8 Plus និង Note 8 ដែល​មាន​ពិន្ទុ​សរុប​ ៩៤ ពិន្ទុ។ បញ្ជាក់​ថា​ទាំង​ Google Pixel 2 និង Pixel 2 XL មាន​បំពាក់​កាមេរ៉ា​​​កម្រិត​ ១២ MP ជា​មួយ​ Aperture f/1.8, មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS និង EIS និង​មាន​បច្ចេកវិទ្យា​ Dual Pixel Autofocus ផង​ដែរ។
ចំពោះ​ការ​ថត​រូប​ Portrait Mode (ច្បាស់​មុខ​ព្រាល​ក្រោយ) វិញ​ Pixel 2 ក៏​អាច​ធ្វើ​បាន​ដូច​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដែរ ដោយ​អាច​ធ្វើ​បាន​តាម​រយៈ​ Software ទាំង​​ស្រុង។ Portrait Mode នេះ​ក៏​អាច​ថត​បាន​ដោយ​ប្រើ​កាមេរ៉ា​ខាង​មុខ​បាន​ផង​ដែរ ដែល​ Google បាន​អះអាង​ថា​បច្ចេកវិទ្យា​នេះ​ដំណើរ​ការ​បាន​ល្អ​បំផុត។
​​​​​​​នៅ​ពេល​ថត​វីដេអូ​ Pixel 2 នឹង​ប្រើ​ទាំង​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS និង EIS ដើម្បី​ធានា​ថា​វីដេអូ​នឹង​​មាន​ភាព​រលូន​ស្រិល។ អ្វី​ដែល​ពិសេស​លើស​នេះ​​អ្នក​ដែល​ទិញ​ Pixel 2 នឹង​ទទួល​បាន​ការ​រក្សា​ទុក​រូបភាព ឬ វីដេអូ​ក្នុង​គុណភាព​ដើម​បាន​ដោយ​ឥត​កំណត់​នៅ​លើ​កម្មវិធី​ Google Photos ទៀត​ផង។
Google Pixel 2 មាន​បំពាក់​អេក្រង់​ទំហំ​ ៥ អ៊ីញ​ ជា​មួយ​ Resolution កម្រិត​ 1080 x 1920 និង​ Pixel 2 XL មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ​ កម្រិត​ Resolution 1440 x 2880 ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​អេក្រង់​ OLED ដូច​គ្នា។ អេក្រង់​​របស់​ Pixel ទាំង​ពីរ​នេះ​មាន​នូវ​មុខងារ​ Always-On Display ដើម្បី​បង្ហាញ​ដំណឹង​សំខាន់ៗ​ ហើយ​​តួ​ខ្លួន​​របស់​ពួក​វា​មាន​បង្កប់​មុខងារ​ច្របាច់​ដើម្បី​បញ្ជា​ដូច​ជា​ HTC U 11 ដែរ។
Pixel 2 និង 2 XL មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835 និង​មាន​ RAM ទំហំ​ ៤ GB ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB និង ១២៨ GB ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat 8.0 មក​ស្រាប់។ Pixel 2 មាន​ថាមពល​ថ្ម​ទំហំ​ ២៧០០ mAh និង Pixel 2 XL មាន​ថាមពល​ថ្ម​ទំហំ​ ៣៥២០ mAh មិន​អាច​សាក​ថ្ម​​ដោយ​ឥត​ប្រើ​ខ្សែ​ ប៉ុន្តែ​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន។
គួរ​បញ្ជាក់​ដែរ​ថា​​រន្ធ​ដោត​កាស​ប្រភេទ​ 3.5 mm ត្រូវ​បាន​ដក​ចេញ​ហើយ ដោយ​អាច​ដោត​កាស​តាម​រន្ធ​ USB-C ជំនួស​វិញ។ ប៉ុន្តែ​ Google ក៏​បាន​បន្ថែម​នូវ​ឌុយ​សម្រាប់​ត​ភ្ជាប់​ពី​រន្ធ​កាស​ 3.5 mm ទៅ​រន្ធ​ USB-C នៅ​ក្នុង​ប្រអប់​ផង​ដែរ។ ប្រព័ន្ធ​បញ្ចេញ​សំឡេង​លើ​ Pixel 2 និង Pixel 2 XL លើក​នេះ​បាន​អាប់ដេត​ទៅ​ជា​ប្រព័ន្ធ​ Stero អាច​បញ្ចេញ​សំឡេង​បាន​គ្រប់​ជ្រុង​ជ្រោយ។
Google Pixel 2 និង Pixel 2 XL នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ថ្ងៃ​ទី​ ១៧ ខែ​តុលា​ ដោយ​ Pixel 2 តម្លៃ​ចាប់​ពី​ ៦៥០ ដុល្លារ ទៅ ៧៥០ ដុល្លារ ដែល​មាន​ជម្រើស​ពណ៌​ខៀវ, ខ្មៅ​ និង​ពណ៌​ស។ ចំណែក​ Pixel 2 XL តម្លៃ​ចាប់​ពី​ ៨៥០ ដុល្លារ​ ទៅ ៩៥០ ដុល្លារ​ មាន​​ជម្រើស​ពណ៌​ខ្មៅ​ និង​ពណ៌​ខ្មៅ​លាយ​-ស៕​​​​​​

ប្រភព៖ PhoneArena | GSMarena