កុំភ្លេច! គោព្រៃកម្ពុជា ប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ីម៉ោង ៩៖៣០នាទីយប់នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កុំភ្លេច! គោព្រៃកម្ពុជា ប៉ះម្ចាស់ផ្ទះឥណ្ឌូនេស៊ីម៉ោង ៩៖៣០នាទីយប់នេះ

04/10/2017
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឬក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាវេលាម៉ោង ៩៖៣០នាទីយប់នេះ នៅកីឡដ្ឋាន Patriot Candrabgha ប្រទេសឥណ្ឌូនេស៊ី ។

ការប្រកួតកម្ដៅសាច់ដុំនេះ គឺជាការត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ជើងទី២ របស់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី១០ ខែតុលាសប្ដាហ៍ក្រោយ ។ ដូច្នេះបន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពខាងលើ សមាជិកក្រុមគោព្រៃកម្ពុជា នឹងបន្ដដំណើរទៅប្រទេសវៀតណាមតែម្ដង ។
ប៉ុន្ដែថ្ងៃនេះដែរ មុនឈានដល់ការប្រកួតរបស់ក្រុមជម្រើសជាតិ ឬក្រុមធំ ក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ក៏នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ U-19ឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាពនាវេលាម៉ោង ៦៖៣០នាទីផងដែរ គ្រាដែលគ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា លោក Inoue Kazunori បានចាត់ទុកជំនួបមិត្តភាពនេះ ជាការកម្ដៅសាច់ដុំដ៏សំខាន់ ដើម្បីដកបទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2018 នាចុងខែតុលានេះ៕