ដូណាល់ ត្រាំ «ទុករយៈពេល ០៧ថ្ងៃ ឲ្យមន្ត្រីទូតគុយបាទាំង ១៥នាក់ វេចបង្ចិចចាកចេញពីសហរដ្ឋអាមេរិក» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដូណាល់ ត្រាំ «ទុករយៈពេល ០៧ថ្ងៃ ឲ្យមន្ត្រីទូតគុយបាទាំង ១៥នាក់ វេចបង្ចិចចាកចេញពីសហរដ្ឋអាមេរិក»

04/10/2017
(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាល​អាមេរិករបស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេចចិត្ត​បណ្ដេញមន្ត្រីទូតគុយបា ១៥នាក់ ចេញ​ពីទីក្រុង​វ៉ាស៊ីនតោន ហើយដែល​ការសម្រេច​ចិត្តនេះ កើតមានឡើងតែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយលេច​លឺព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន​មានចេតនា​កាត់បន្ថយ​ចំនួនមន្ត្រីទូត​របស់ខ្លួន​ច្រើនជាងពាក់​កណ្ដាល ប្រចាំទីក្រុង​ឡាហាវ៉ាន់​ប្រទេស​គុយបា។ នេះបើតាម​មន្ត្រីក្រសួង​ការបរទេស​អាមេរិក ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
មន្ត្រីរូបនេះ​ដដែលថ្លែង​នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ​ បានឱ្យដឹងដែរថា សហរដ្ឋអាមេរិក​បណ្ដេញមន្ត្រី​ទូតគុយបា គឺឈរលើ​មូលដ្ឋាន​នៃការបរាជ័យ​របស់រដ្ឋាភិបាល​ទីក្រុងឡាហាវ៉ាន់ ក្នុង ការការពារ​មន្ត្រីទូត​អាមេរិក​នៅក្នុងប្រទេស​គុយបា ដែលត្រូវ​បានគេ​រាយការណ៍ថា បានទទួលរង​ការវាយប្រហារ​ដោយសំឡេង​ដ៏អាថ៌កំបាំង បង្កផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ ដល់សុខភាព​របស់​ពួកគេ។ មន្ត្រីទូត​គុយបា​ទាំង ១៥នាក់ ខាងលើមាន​រយៈពេល ០៧ថ្ងៃ ចាកចេញពី​សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា គុយបា និងសហរដ្ឋអាមេរិក ដែលជាធ្លាប់​ជាអតីតគូរសត្រូវ ​នៅអំឡុងសម័យ​សង្រ្គាមត្រជាក់ បានភ្ជាប់​ទំនាក់ទំនង​ការទូតនឹងគ្នាឡើងវិញ នៅក្រោមរដ្ឋបាល​អតីត​ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា។ ប៉ុន្តែទំនាក់ទំនង​រវាងប្រទេសទាំងពីរ ចាប់ផ្ដើមល្អក់កករ​នឹងគ្នាឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា​ប្រធានាធិបតីអាមេរិក ជាមួយការ​សន្យាថា នឹងពិនិត្យឡើងវិញ​នូវរាល់កិច្ចព្រមព្រៀង ជាមួយទីក្រុង​ឡាហាវ៉ាន់៕