លោក Rhonee Rojas និងលោក Ho Vinh Khoa
ជាក់ស្ដែងដូចគូស្នេហ៍ប្រុសសង្ហា តារាចម្រៀង Ho Vinh Khoa និងតារាម៉ូដែល Rhonee Rojas ដែលបានទាក់ទងគ្នាអស់រយៈពេលជាយូរមកហើយនោះ ពេលនេះបានសម្រេចចិត្តកាន់ដៃគ្នារៀបចំពិធីមង្គលការយ៉ាងមានក្ដីសុខ។អាពាហ៍ពិពាហ៍នេះបានប្រព្រឹត្តិទៅនៅសហរដ្ឋអាមេរិក កាលពីដើមសប្ដាហ៍នេះ ដោយមានការចូលរួមពីគ្រួសារ សាច់ញាតិរបស់ Ho Vinh Khoa និង Rhonee Rojas ជាច្រើននាក់។ គ្រប់គ្នាដែលបានចូលរួម ព្រមទាំងមហាជនជាច្រើននាក់ផ្សេងទៀត បានអបអរសាទរចំពោះមង្គលការនេះណាស់ ហើយក៏មិនភ្លេចជូនពរពួកគេដែរ។
តាមរយៈរូបភាព បានបង្ហាញថាពួកគេពិតជាស្រឡាញ់គ្នាណាស់ ហើយអ្វីៗដែលបានរៀបចំនៅថ្ងៃនោះ គឺសម្រិតសម្រាំងពិសេសណាស់។ ពួកគេស្លៀកឈុតរៀបការរបៀបអ្នកកោះហាវ៉ៃ ហើយបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមកពោរពេញដោយទឹកមុខញញឹម។
ជាមួយគ្នានោះ ដើម្បីបង្ហាញអារម្មណ៍ក្នុងចិត្តរបស់ខ្លួន Vinh Khao និង Rhonee បានបង្ហោះរូបភាពអមជាមួយពាក្យពេចន៍ខ្លះ លើគណនីផ្ទាល់ខ្លួន។ អត្ថន័យទាំងស្រុង ដូចជាមិនខុសគ្នាប៉ុន្មានទេ ដោយម្នាក់ៗសុទ្ធតែរំភើប ដែលបានជួបមនុស្សដែលចេះយល់ចិត្ត និងព្រមកាន់ដៃគ្នាឆ្លងកាត់ផ្លូវជីវិតផ្លូវជីវិតដ៏សែនឆ្ងាយ។
សាររបស់ Ho Vinh Khoa
សាររបស់ Rhonee Rojas
បញ្ជាក់ផងដែរថា លោក Ho Vinh Khoa គឺជាតារាចម្រៀងដ៏ល្បីម្នាក់ក្នុងប្រទេសវៀតណាម រីឯលោក Rhonee Rojas គឺជាតារាម៉ូដែលជនជាតិថៃ ហើយតែងបង្ហាញមុខជារឿយៗក្នុងកម្មវិធីបង្ហាញម៉ូដលំដាប់អន្តរជាតិ។ អ្នកទាំង ២ស្គាល់គ្នាយូរមកហើយ ហើយក្រោយស្គាល់ចិត្តថ្លើមគ្នាច្បាស់ ពួកគេក៏សម្រេចរៀបការនឹងគ្នាតែម្ដង៕