កំលោះសង្ហា ឈួន ពន្លឺ​ ត្រៀម​ខ្លួន​ឲ្យ​ចាស់​ទុំ​ចូល​ស្ដី​ដណ្ដឹង​កូន​​​ក្រមុំ​ផ្កាយ​២ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំលោះសង្ហា ឈួន ពន្លឺ​ ត្រៀម​ខ្លួន​ឲ្យ​ចាស់​ទុំ​ចូល​ស្ដី​ដណ្ដឹង​កូន​​​ក្រមុំ​ផ្កាយ​២

03/10/2017
ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ជា​ហូរហែ​ ជុំវិញ​ទំនាក់​ទំនង​ស្នេហា​​តារា​សម្ដែង​២​រូប​ ឈួន ពន្លឺ និង​ សោភា ទេពី ​ថា​អ្នក​ទាំង​ពី​ពេល​នេះ​កំពុង​តែ​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​។
តែ​អ្វី​ដែល​​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ ដំណឹង​ខាង​​នេះ​លេចឮ​ ​មិន​បាន​១​ថ្ងៃ​ផង​​ស្រាប់​តែ​ពេល​នេះ ឈួន ពន្លឺ បាន​ឲ្យ​ឪពុក​ម្ដាយ​ទៅ​ចូល​ស្ដី​ដណ្ដឹង​​ សោភា ទេពី ត្រូវ​ជា​កូន​ស្រី​​​លោក​ផ្កាយ​២​ក្នុង​ពេល​ឆាប់​នេះ​ហើយ​ បន្ទាប់​ពី​​ស្គាល់​គ្នា​បាន​រយៈ​ពេល​៦ ខែ​កន្លង​មក​នេះ​។

ឈួន​ ពន្លឺ ថា៖"​​ពេល​នេះ​ចាស់​ទុំ​ទាំង​សង​ខាង​ កំពុង​តែ​ជួប​ជជែក​គ្នា​ចំពោះ​រឿង ខ្ញុំ​​ ចូល​ស្ដី​ដណ្ដឹង​អូន​ ទេពី នឹង​ត្រៀម​ភ្ជាប់​ពាក្យ​ក្នុង​ពេល​ឆាប់​នេះ​ហើយ​បង​។ ក្រោយ​ពី​ភ្ជាប់​ពាក្យ​ហើយ​ ខ្ញុំ​គ្មាន​គម្រោង​រៀបការ​ភ្លាមៗ​ទេ​ប្រហែល​២​ ទៅ​៣ ឆ្នាំ​ទៀត​ទើប​រៀប​ការ​"។
គួរ​បញ្ជាក់​ថា ឈួន ពន្លឺ ចូល​សិល្បៈ​មុន​ដំបូង​តាម​រយៈ​ការ​ដើរ​ម៉ូដ​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ ក្នុង​ឆ្នាំ​២០១៦ ។ ដោយ​ឡែក​នៅ​ឆ្នាំ​ ២០១៧ លោក​ទទួល​បាន​ពាន​រង្វាន់​លេខ​១ ផ្នែក​សម្ដែង​នៅ​ ទូរទស្សន៍​អប្សរា​។ ក្រោយ​មក​លេច​មុខ​ក្នុង​រឿង​ខ្នាត​ធំ "រាជបូរី​ Comeback“ និង​ថត​រឿង​ភាគ​មួយ​ចំនួន​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥។
ចំណែក​ឯ​ សោភា ទេពី ​ជា​កូន​អ្នក​ភ្នំពេញ​ ចូល​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​ ២០១៤ ​​តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្ម​វិធី​ "ចង់​ក្លាយ​ជា​តារា​" ឲ្យ​ប៉ុស្តិ៍​លេខ​៥ ​ទទួល​បាន​ជយ​លាភី២​។ ក្រោយ​ពី​ជាប់​​ក្នុង​កម្មវិធី​នេះ​ ទេពី មិន​បាន​ចូល​ផលិតកម្ម​ណា​មួយ​ទេ​គឺ​នាង​ផលិត​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួន​ឯង ចំពោះ​​ខ្សែ​ភាព​យន្ត​វិញ​នាង​ធ្លាប់​សម្ដែង​រឿង​ "កូន​ក្រមុំ​លោក​មេឃុំ​"៕​​​