អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ដាក់​ពង្រាយ​ធុងសំរាម​ចំនួន​១​ពាន់​ធុង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ដាក់​ពង្រាយ​ធុងសំរាម​ចំនួន​១​ពាន់​ធុង

28/10/2017
រាជធានី​ភ្នំពេញ ៖ ធុងសំរាម​១០០០​ធុង​ដែល​ជា​អំណោយ​របស់​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី​លីមីត​ធី​ត ត្រូវ​បាន​យក​មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​នេះ ។ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ តុលា នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ចូលរួម​ទទួល​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើ​រី លីមីត​ធី​ត ។



លោក​ឧកញ៉ា លាង ឃុន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ធុងសំរាម​ទាំងនេះ​ក្រុមហ៊ុន​នឹង​ដាក់​ពង្រាយ​តាម​គោលដៅ​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​រក្សា​បរិស្ថាន​ទាំងអស់​គ្នា ខណៈ​ដែល​នឹង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣​លាន​នាក់​មក​ដើរ​លេង​កំសាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​នេះ ។ លោក​ឧកញ៉ា​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ​ដែរ​ក្រុមហ៊ុន​ក៏​នឹង​បញ្ជូន​រថយន្ត​២​គ្រឿង​ដើម្បី​លាង​ផ្លូវ​ផង​ដែរ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា ធុងសំរាម ១០០០​ធុង​នេះ​ពិតជា​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ធុងសំរាម​ទាំងនេះ​យើង​នឹង​ដាក់​ពង្រាយ​តាម​សួនច្បារ និង​ទីកន្លែង​សាធារណៈ​នានា ដើម្បី​បំរើ​អោយ​មាន​បរិស្ថាន​ល្អ​នៅ​រាជធានី​ភ្នំពេញ​ពិសេស​នៅ​កន្លែង​សំខាន់​ៗ​នៃ​តំបន់​ប្រារ​ព្វ​ពិធី ៕