សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ បូក លើក​ទី​៤ នៅ​ហ្វីលីពីន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ បូក លើក​ទី​៤ នៅ​ហ្វីលីពីន

26/10/2017
(ភ្នំពេញ)៖ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បូក លើក​ទី​៤ ដែល​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី ​ការពារ​ជាតិ​អាស៊ាន​ចំនួន​១០​ប្រទេស ​និង រដ្ឋមន្ត្រី​ការពារជាតិ ​ជា​ប្រទេស​បូក ​ចំនួន ៨ ទៀត រួមមាន ៖ អូស្ត្រាលី ញូ​ហ្ស៊ឺ​ឡែ​ន​ សហរដ្ឋអាមេរិក ឥណ្ឌា ចិន សហ​ព័ន្ធ​រុស្សី កូរ៉េខាងត្បូង និង ជប៉ុន ​បាន​ប្រព្រឹត្ដ​ ទៅ​ នៅ​ថ្ងៃទី​២៤​ ខែតុលា ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ហ្វីលីពីន ។
ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បូក នាពេលនោះ​ សម្តេច​ពិជ័យ​សេនា​ទៀ ​បាញ់ បាន​មាន​ប្រសាសន៍ថា​៖ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពិសេស គឺ​តំបន់​អាស៊ាន​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ប្រកប​ដោយ​ថាមវន្ដ ហើយ​បាន​ក្លាយ​ជា​តួអង្គ​ដែល​មាន​តួនាទី​កាន់តែ​សំខាន់​ឡើង​ក្នុង​ពិភពលោក​ ដោយ​បាន​ទាក់ទាញ​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​មហាអំណាច​ធំៗ​ទាំងឡាយ​។ ​យន្ដការ​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ក្នុង​វិស័យ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង ​ក៏ប៉ុន្តែ​តំបន់​នេះ​ក៏​នៅតែ​ជួបប្រទះ​ការ​គំរាមកំហែង​ធំៗ​ ចំ​ពោះ​វិស័យ​ការពារជាតិ ​ និង​សន្តិសុខ​ផងដែរ ។ ​តំបន់​អាស៊ាន​ក៏បាន​ប្រឈមមុខ​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​គំរាមកំហែង ​សន្តិសុខ​មិនមែន​ប្រពៃណី​ជាច្រើន​។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​បញ្ជាក់ថា​៖ កម្ពុជា​ត្រូវតែ​បន្ត​ការពារ​សន្តិភាព ​និង​ការអភិវឌ្ឍន៍​ឱ្យ​បាន​ខ្លាំងក្លា​។ កម្ពុជា​ត្រូវតែ​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​បដិវត្ត​ពណ៌ ​និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​វា​កើតឡើង​បានជា​ដាច់ខាត​ក្នុង​ទឹកដី​កម្ពុជា​។ ​សន្តិភាព ​និង​ស្ថិរភាព​នៅ​កម្ពុជា ​ក៏ដូចជា​សន្តិភាព ​និង​ស្ថិរភាព​របស់​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​ គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ ហើយ​បើ​ប្រទេស​នីមួយៗ​គ្មាន​សន្តិភាព និង​ស្ថិរភាព នោះ​តំបន់​ក៏​គ្មាន​សន្តិភាព និង​ស្ថិរភាព​ដែរ​។ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ថែមថា​ ៖ សម្រាប់​កម្ពុជា សន្តិភាព និង​ស្ថិរភាព គឺ​មាន​តម្លៃ​ណាស់​។ ​បន្ទាប់ ពី​មាន​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨​មក កម្ពុ​ជា​ មាន​មោទនភាព​ណាស់​ចំពោះ​ភាព​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់ខ្លួន​ សម្រាប់​ចូលរួម​ភារកិច្ច​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ ចាប់​តាំងពី​ឆ្នាំ​២០០៦ កម្ពុជា​បាន​បញ្ជូន​កងទ័ព​ចំនួន​ប្រមាណ ៤,៧០០​នាក់ ឱ្យ​ចូល​រួម​យ៉ាង​ជោគជ័យ និង​គួរឱ្យ​កោតសរសើរ ។
សម្តេច​ពិជ័យ​សេនា បាន​សង្កត់ធ្ងន់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ការ​ប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​បញ្ជូន​កង​កម្លាំង​ថែរក្សា​សន្តិភាព​របស់ខ្លួន ​ទៅ​បម្រើ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ​ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ​របស់​យើង​ក្នុង​ការ​កសាង​សន្តិភាព​សម្រាប់​មនុស្សជាតិ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​ពិជ័យ​សេនា​ក៏បាន​ ថ្លែងអំណរគុណ​ដល់​កង​កម្លាំង​របស់​ប្រទេស​ជា​មិត្ត​ទាំងឡាយ​ ដែល​ចូលរួម​នៅ​ក្នុង​បេសកកម្ម​របស់​ អង្គការសហប្រជាជាតិ ​ដែល​បាន​ជួយ​គាំទ្រ​ឥត​ឈប់ឈរ​របស់​ពួកគេ មកកាន់​កង​កម្លាំងរ​បស់​កម្ពុជា​ដែល​ធ្វើ​ប្រតិបត្តិការ ដើម្បី​ធានា​ឱ្យបាន​នូវ​ការសម្រេច​គោលដៅ​ដែល​ចង់បាន​។

នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បូក ( ADMM-Plus ) នោះ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង រដ្ឋមន្ត្រី​ការ​ពារជាតិ​មកពី​ប្រទេស​បូក បាន​ធ្វើការ​ផ្លាស់ប្តូ​រ​ទស្សនៈ​គ្នា ​ទៅវិញទៅមក​ដែល​ទាក់ទង​ទៅ​នឹង​បញ្ហា​សន្តិសុខ ភេរវកម្ម សង្គ្រោះ​គ្រោះ​មហន្តរាយ ​បញ្ហា​ប្រឈម​នានា រួមទាំង​បញ្ហា​នុយក្លេអ៊ែ កូរ៉េខាងជើង​ផង​ដែល ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន បូក គឺជា​និម្មាបនកម្ម ​ដ៏​សំខាន់​សំរាប់​តំបន់​ ព្រោះ​អាស៊ាន​បាន​ផ្តល់​សុខដុមនីកម្ម​ក្នុង​ដំបន់​ ហើយ​ក្នុង​នោះ​កងទ័ព​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ ។ ​ទន្ទឹម នេះ​ អាស៊ាន​ក៏​ជា​វេទិកា​មួយ​ជំរុញ​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង ជំរុញ​អោយ​មាន​ការ​វិវត្ត​​ថ្មីៗ​ក្នុង​តំបន់ ៕