ចាប់ឆ្នោត U23 Championship 2018 ម្ចាស់ផ្ទះ​ចិន​ជួប​កាតា ខណៈ​ក្រុម​ការពារ​ជើងឯក​ជប៉ុន​ជួប​ក្រុម​ចំណូល​ថ្មី​ប៉ា​ឡេ​ស្ទី​ន​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចាប់ឆ្នោត U23 Championship 2018 ម្ចាស់ផ្ទះ​ចិន​ជួប​កាតា ខណៈ​ក្រុម​ការពារ​ជើងឯក​ជប៉ុន​ជួប​ក្រុម​ចំណូល​ថ្មី​ប៉ា​ឡេ​ស្ទី​ន​

26/10/2017
បាល់ទាត់៖ ​ក្រុម​ម្ចាស់ផ្ទះ​ចិន​ត្រូវ​បាន​ចាប់ឆ្នោត​ចូល​ក្នុង​ពូ​ល​ជាមួយ​កាតា ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​ជប៉ុន ​ត្រូវ​ស្ថិត​ក្នុង​ពូ​ល​ជាមួយ​ក្រុម​ចំណូល​ថ្មី​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​ម្សិល​ម៉ិ​ញ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​យុវជន​អាយុ​ក្រោយ 23 អាស៊ី 2018​។
​​ពិធី​ចាប់ឆ្នោត​ម្សិល​ម៉ិ​ញ​ធ្វើឡើង​នៅ​ទីក្រុង Changzhou ខេត្ត Jiangsu ប្រទេស​ចិន ដោយ​ក្រុម​បាល់​ទាត់​ទាំង 16 ឆ្លងកាត់​វគ្គ​ជំ​រុះ​ត្រូវ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ចែកចេញជា​បួន​ពូ​ល​។ ​ក្រុម​ម្ចាស់ផ្ទះ​ចិន​ស្ថិត​ក្នុង​ពូ​ល A ជាមួយ​កាតា, អ៊ុយ​ប៊ែ​គី​ស្ថាន និង​អូ​ម៉​ង់ ស្រប​ពេល​ដែល​ក្រុម​ដែល​ទើប​មានវត្តមាន​លើកដំបូង ​ប៉ា​ឡេ​ស្ទី​នត្រូវ​ធ្វើ​ការងារ​ធ្ងន់​ដោយ​ជួប​ក្រុម​ជើងឯក​ចាស់​ជប៉ុន រួម​ជាមួយ​កូរ៉េខាងជើង និង​ថៃក្នុង​ពូ​ល B​។

ក្រុម​ចំណូល​ថ្មី​មួយទៀត​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ពូ​ល C ដែល​សំបូរ​ដោយ​ក្រុម​ខ្លាំង​រួមមានអ៊ីរ៉ាក់, ហ្សកដានី និង​អារ៉ាប៊ីសាអ៊ូឌីត ខណៈ​ពូ​ល D កូរ៉េខាងត្បូង​ត្រូវ​ជួប​អូស្ត្រាលី, វៀតណាម និង​ស៊ី​រី​។ ​ព្រឹត្តិការណ៍​បាល់ទាត់ AFC U23 Championship នឹង​ចាប់ផ្ដើម​នៅ​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ ​នៅ​ទីក្រុង​ចំនួន​បួន​ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន​រួមមាន Changzhou, Kunshan, Jiangyin និង Changshu៕