មុននេះបន្តិចតារាសម្ដែង ម៉ាក សែនសូនីតា បានបង្ហោះវីដេអូមួយដ៏ព្រឺព្រួចមួយដេកឱបកៀកកើយរួបរឹតជាមួយពស់ថ្លាន់ ទាំងភាពភ័យខ្លាចញ័រខ្លួនទទ្រើក។
ក្រោយពីឃើញឈុតឆាក តូតា គេងឱបពស់ថ្លាន់ថតរឿង "កូនពស់កេងកង" បានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនបាននិយាយសរសើរនាងថា ក្រៅពី ដួង ម៉ានិច ទៅនាងជាតារាសម្ដែងសម័យថ្មីទី២ ក្លាហានមិនខ្លាចរអាក្នុងការថតឱបរឹតជាមួយសត្វពស់៕
ទស្សនាវីដេអូ តូតា គេងឱបពស់ថ្លាន់ដ៏ព្រឺព្រួចខាងក្រោមនេះទាំងអស់គ្នា៖
