សមាជិកក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញអារម្មណ៍រីករាយ និងមានន័យសម្រាប់ជីវិតបាល់ទាត់របស់គេ បន្ទាប់ពីបានបង្ហាញខ្លួនលើកដំបូងឲ្យក្លឹប Fujieda MYFC ដែលស្មើ១-១ នឹងក្រុម SC Meiji Sagamihara នៃលីគទី៣របស់ជប៉ុនកាលថ្ងៃទី២២ តុលាកន្លងទៅនេះ។
ជាមួយគ្នានេះតារាឆ្នើមរូបនេះក៏បានអរគុណដល់អ្នកគាំទ្រដែលបានទស្សនាផ្ទាល់ដល់រូបគេនៅជប៉ុន និងអ្នកគាំទ្រកម្ពុជាដែលបានទស្សនាតាមផេក៕
