ខណៈ Neymar ទើបតែទទួលបានកាតក្រហម ក្នុងការប្រកួតជាមួយ Marseille កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ អត្ថបទមួយនេះនឹងលើកឡើងពីចំនួនកាតលឿង និងក្រហម ដែលកីឡាករប្រេស៊ីលរូបនេះធ្លាប់ទទួលបាន តាំងពីបង្ហាញខ្លួនផ្លូវការក្នុងបាល់ទាត់អាជីពក្នុងឆ្នាំ ២០០៩ មកដល់បច្ចុប្បន្ន៖
ឆ្នាំ ២០០៩៖ កាតលឿង ចំនួន ៨ ដង និងកាតក្រហមចំនួន ០ដង។
ឆ្នាំ ២០១០៖ កាតលឿង ចំនួន ២២ ដង និងកាតក្រហមចំនួន ១ដង។
ឆ្នាំ ២០១១៖ កាតលឿង ចំនួន ២៥ ដង និងកាតក្រហមចំនួន ២ដង។
ឆ្នាំ ២០១២៖ កាតលឿង ចំនួន ១៨ ដង និងកាតក្រហមចំនួន ១ដង។
ឆ្នាំ ២០១៣៖ កាតលឿងចំនួន ៧ ដង និងកាតក្រហមចំនួន ១ដង។
1/រដូវកាល ២០១៣/២០១៤៖ កាតលឿង ចំនួន ១១ ដង និងកាតក្រហមចំនួន ០ដង។
2/រដូវកាល ២០១៤/២០១៥៖ កាតលឿង ចំនួន ១០ ដង និងកាតក្រហមចំនួន ០ដង។
3/រដូវកាល ២០១៥/២០១៦៖ កាតលឿង ចំនួន ១៩ ដង និងកាតក្រហមចំនួន ១ដង។
4/រដូវកាល ២០១៦/២០១៧៖ កាតលឿង ចំនួន ១៥ ដង និងកាតក្រហមចំនួន ១ដង។
5/រដូវកាល ២០១៧/២០១៨៖ កាតលឿង ចំនួន ៣ ដង និងកាតក្រហមចំនួន ១ដង។
ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះបានកាតលឿងចំនួន ១៣៨ លើក និងកាតក្រហម ៨ដងហើយគិតមកទល់ពេលនេះ។ ក្រោយបានបង្ហាញខ្លួនផ្លូវការរបស់ខ្លួនដំបូងឲ្យក្លឹបប្រេស៊ីល Santos ក្នុងឆ្នាំ ២០០៩ ក៏បានចាកចេញទៅក្លឹបអ្នកមានបុណ្យ Barcelona ក្នុងឆ្នាំ ២០១៣។ នៅ Barca បាន ៤ឆ្នាំ Neymar ក៏បានសម្រេចចិត្តទៅចូលរួមជាមួយក្លឹបអ្នកមាន PSG កាលពីដើមខែសីហាឆ្នាំនេះ ក្នុងឋានៈជាកីឡាករដែលមានតម្លៃដ៏ថ្លៃបំផុតក្នុងកំណត់ត្រាបាល់ទាត់៕
ប្រភព៖ Soccerway ប្រែសម្រួល៖ ឡៃហ៊ាង
