ស្ងាត់​ៗ​ ​មាន​អ្នក​យក​កៅអី​លេខ​ ​១​ ​នៅ​ចិន​របស់​ ​Huawei​ ​បាត់​​ទៅ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ងាត់​ៗ​ ​មាន​អ្នក​យក​កៅអី​លេខ​ ​១​ ​នៅ​ចិន​របស់​ ​Huawei​ ​បាត់​​ទៅ​ហើយ

24/10/2017
យោង​តាម​គេហទំព័រ​ក្រៅ​ស្រុក​បាន​បក​ស្រាយ​ឲ្យ​អស់​ចម្ងល់​ថា​ក្រុមហ៊ុន​ ​Huawei​ ​ដែល​ល្បី​នៅ​ទីផ្សារ​ចិន​ ​មិន​បាន​ឈរ​លេខរៀង​ទី​ ​៣​ ​ក្នុង​ទីផ្សារ​សកល​នោះ​ទេ។ បើ​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ចេញ​ពី​ ​ Counterpoint Research​ ​ក្រុមហ៊ុន​ ​Huawei​ ​ពិត​ណាស់​ដែល​ជា​ស្លាកយីហោ​លេខ​ ​១​ ​នៅ​ប្រទេស​ចិន​ក្ដោបក្ដាប់​ទីផ្សារ​ ​២០.២%​ ​ខណៈ​ ​Oppo​ ​ទទួល​បាន​ ​១៨.៨%​ ​និង​ ​VIVO​ ​បាន​ ១៧.០%​​ ។ ជា​រួម​បើ​យើង​និយាយ​ពី​ស្មាតហ្វូន​របស់​ ​BBK​ ​ដែល​មាន​ក្រុមហ៊ុន​ ​Oppo​ ​និង​ ​VIVO បញ្ចូល​គ្នា​ ​នោះ​ទទួល​បាន​ ​៣៥.៨% ។ ចំណុច​នេះ​យើង​អាច​លើក​ឡើង​ថា​ ​BBK​ ​ជា​ក្រុមហ៊ុន​លេខ​ ​១​ ​នៅ​ទីផ្សារ​ប្រទេស​ចិន​បាត់​ទៅ​ហើយ។
និយាយ​ដល់​ក្រុមហ៊ុន​ ​BBK Electronics​ ​មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​ច្បាស់។ ជា​ក្រុមហ៊ុន​សាជីវកម្ម​ចម្រុះ​របស់​ប្រទេស​ចិន ដែល​កាន់កាប់​លើ​យីហោ​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ស្រុក មាន​ទាំង​ទីផ្សារ​លក់​កាស​ត្រចៀក​ ​Blu-ray Players​ ​និង​ស្មាតហ្វូន​រួម​មាន​ក្រុមហ៊ុន Oppo, Vivo និង OnePlus។
ចំពោះ​ទីផ្សារ​សកល​វិញ​ ​នា​ត្រីមាស​ទី​ ​១​ ​ឆ្នាំ​ ​២០១៧ យោង​តាម​របាយការណ៍​ពី Gartner ក្រុមហ៊ុន Oppo ចេញ​លក់​ស្មាតហ្វូន​បាន ៣០.៩ លាន​គ្រឿង តាម​ដោយ VIVO បាន ២៥.៨ លាន​គ្រឿង បូក​បញ្ចូល​គ្នា​សរុប​បាន ៥៦.៧ លាន​គ្រឿង ។ ធៀប​នឹង SAMSUNG បាន ៧៨.៦ លាន​គ្រឿង និង​ ​Apple​ ​បាន​ ​៥១.៩ លាន​គ្រឿង​ ​ម្ល៉ោះ​មាន​ន័យ​ថា​ ​BBK​ ​ឈរ​លេខ​ ​២​ ​លើ​​ Apple​ ​នា​ត្រីមាស​ទី ១​ ​ឆ្នាំ ២០១៧។ របាយការណ៍​ផ្សេង​ទៀត​ពី IDC ចំពោះ​ទីផ្សារ​សកល​នា​ត្រីមាស​ទី ១ ឆ្នាំ​នេះ SAMSUNG បាន ២៣.៣% និង Apple បាន ១៤.៧% ខណៈ Huawei បាន ១០.០% និង Oppo ៧.៥% រី​ឯ​ ​Vivo ៥.៥ % បើ​យើង​បូក​បញ្ចូល​រវាង VIVO & OPPO (សម្ព័ន្ធ​នៃ BBK) ជា​រួម​បាន ១៣ % ទាញ​ឲ្យ​ ​Huawei​ ​ធ្លាក់​ចុះ​មក​នៅ​លេខ​ ​៤​ ​បាន។

​​​​សរុប​ជា​រួម​មក​នេះ​ផ្អែក​លើ​ការ​គិត​របស់​អ្នក​ ​បើ​យើង​មិន​រាប់​ឈ្មោះ​ក្រុមហ៊ុន​ ​BBK ហើយ​គិត​ត្រឹម​តែ VIVO ឬ Oppo ការ​ពិត Huawei នៅ​តែ​លេខ ៣ ដែល​ត្រៀម​វ៉ា Apple ឆាប់ៗ​នេះ តែ​បើ​រាប់​ឈ្មោះ BBK ចូល លទ្ធផល​បង្ហាញ​ដូច​ត​ទៅ:

ផ្អែក​តាម​របាយការណ៍​ Gartner:

១. SAMSUNG
២. Apple
៣. BBK
៤. Huawei
ផ្អែក​តាម​របាយការណ៍​ IDC:

១. SAMSUNG
២. BBK
៣. Apple
៤. Huawei
ការ​រំពឹង​ទុក​នៃ​លទ្ធផល​ថ្មី​មិន​ផ្លូវការ​ដែល​ល្បី Huawei វ៉ា Apple:

១. SAMSUNG
២. BBK
៣. Huawei
៤.Apple
(បញ្ជាក់: ការ​មិន​បាន​បូក​បញ្ចូល OnePlus ព្រោះ​ចំណែក​ទីផ្សារ​ទទួល​បាន​ក្រោម ១ %)៕


ប្រភព៖ Androidauthority ប្រែសម្រួល៖ ឡៃហ៊ាង