ចន្លោះ​២​នាទី Neymar បាន​កត​ក្រហម​ ខណៈ​​PSG ស្មើ​ Marseile ២-២ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចន្លោះ​២​នាទី Neymar បាន​កត​ក្រហម​ ខណៈ​​PSG ស្មើ​ Marseile ២-២

23/10/2017
ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ Neymar មិន​អាច​ជួយ​​ក្រុម​របស់​ខ្លួន​ស្វែង​រក​បាន​៣​ពិន្ទុ​ឡើយ​​​ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​រូប​គេ​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​បណ្តេញ​ចេញ​ពី​ទី​លាន​ក្រោយ​ពេល​ទទួល​បាន​កាត​លឿង​ពីរ​ជាប់​គ្នា​ក្នុង​រយៈ​ពេល​ចន្លោះ​គ្នា​២​នាទី​ប៉ុណ្តោះ។
ក្រុម​ខ្លាំង​ Marseile ជា​អ្នក​បំប៉ោង​សំណាញ់​ទី​​នាំ​មុខ​ Paris Saint Germain មុន​នៅ​នាទី​១៦​ដោយ​កីឡាករ​ Luiz Gustavo ប៉ុន្តែ​សមាជិក​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar បាន​ជួយ​ឲ្យ​តាម​ស្មើ​ ១-១​ នៅ​នាទី​៣៣។ ចូល​វគ្គ​ទី​២​ Marseile បាន​បើក​ការ​នាំ​មុខ​សា​ថ្មី​ដោយ​កីឡាករ​ Florian Thauvin នៅ​នាទី​ទី​៧៨។
ចន្លោះ​ម្ចាស់​ផ្ទះ​នាំ​មុខ​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ Neymar រង​ការ​ពិន័យ​បណ្តេញ​ចេញ​ពី​ទី​លាន​​ ក្រោយ​ពេល​ទទួល​បាន​កាត​លឿង​លើក​ទី​១​នៅ​នាទី​៨៥​ និង​កាត​លឿង​លើក​ទី​២​នៅ​នាទី​៨៧​ដែល​ស្មើ​នឹង​កាត​ក្រហម​មួយ។ ទោះ​បី​ជា​អត់​តារា​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​ ក៏​ខ្សែ​ប្រយុទ្ធ​ Edinson Cavani បាន​ជួយ​ឲ្យ​តាម​ស្មើ​ ១-១ នៅ​ម៉ោង​បន្ថែម​ ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ចែក​គ្នា​១​ពិន្ទុ​ម្នាក់។
Paris Saint Germain នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង​គិត​ត្រឹម​សប្តាហ៍​ទី​១០​នៃ​លីគ​ Ligue 1 នេះ​ដោយ​មាន​​២៦​ពិន្ទុ​ តាម​ពី​ក្រោយ​ដោយ​ Monaco ដែល​មាន​២២​ពិន្ទុ​ ខណៈ​ Marseile ស្ថិត​នៅ​លេខ​៥​មាន​១៨​ពិន្ទុ៕


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឡៃហ៊ាង