សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំមកនូវសន្តិភាពសម្រាប់កកម្ពុជា, សូមថែរក្សាសន្តិភាព ដើម្បីកកម្ពុជាកាន់តែអភិវឌ្ឍន និងរីកចំរើន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនាំមកនូវសន្តិភាពសម្រាប់កកម្ពុជា, សូមថែរក្សាសន្តិភាព ដើម្បីកកម្ពុជាកាន់តែអភិវឌ្ឍន និងរីកចំរើន

23/10/2017
(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ ជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការអបអរសាទរ និងបានលើកឡើងថា កិច្ចព្រមព្រៀងនេះ បាននាំមកនូវសន្តិភាព សម្រាប់ទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ Facebook របស់សម្តេចបានថ្លែងនូវការដឹងគុណ ចំពោះព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះ គឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺយើងចងចាំ  និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ»

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងទៀតថា «ទន្ទឹមនឹងដំណោះស្រាយសន្តិភាព ដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ដែលធ្វើឲ្យខ្មែរគ្រប់និន្នការឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះនេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងឲ្យកម្ពុជា បានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន​ សែន នៅក្នុងឱកាសនៃថ្ងៃដ៏វិសេសវិសាល នៃខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ បានជូនពរជនរួមជាតិទាំង ក្នុងនិងក្រៅប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា និងអរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាស អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿង៕