វីដេអូ​ចាប់​កាន់ iPhone X ឡើង​ទំនង មុន​ថ្ងៃ​ប្រកាស​ដាក់​លក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វីដេអូ​ចាប់​កាន់ iPhone X ឡើង​ទំនង មុន​ថ្ងៃ​ប្រកាស​ដាក់​លក់

22/10/2017
ស្រប​ពេល​ដែល​ Apple កំពុង​ត្រៀម​​ចេញ​លក់​​ស្មាតហ្វូន​គម្រប់​ខួប ១០ ឆ្នាំ​ iPhone X នៅ​ពីរ បីសប្តាហ៍​ឆាប់ៗ​នេះ​ មាន​វីដេអូ​​ឃ្លីប​ខ្លី​បាន​​បែ​ក​ធ្លាយ​មុន​ថ្ងៃ​ប្រកាស​ដាក់​លក់។
វីដេអូ​​ដែល​មាន​រយៈ​ពេលមិន​ដល់ ១ នាទីនេះ មិន​បាន​បង្ហាញ​គ្រប់​ទាំង​អស់​នោះ​ទេ តែ​អាច​ឲ្យ​ហ្វេន​ផ្លែប៉ោម Apple កក់​ក្តៅ​ចិត្ត ដោយសារ​​បំពាក់​មក​ជាមួយ​​អេក្រង់​លាត​ពេញ​តួ​មុខ​ទំហំ ៥.៨ អុីញ​ ប្រភេទ OLED Display កាន់​តែ​ប្លែក​មួយ​បែប​ដែរ​។

ក្នុង​វីដេអូ​បាន​បង្ហាញ​ពី​កម្មវិធី instagram នៅ​ពេល​បើក​មក​ពេញ​អេក្រង់​តែ​ម្ដង។​ តែចំណែក​គែម​ខាង​លើ​​​បន្តិច​នៃ iPhone X បាន​បន្សល់​ទុក​ស្នាម​ខ្មៅ​មួយ ដែល​​មើល​មួយ​ភ្លែត​ហាក់​ដូច​ជា​មិន​សូវ​ទំនង។

អ្នក​អភិវឌ្ឍ​កម្មវិធី​(Developer)ម្នាក់ ដែល​បាន​សរសេរ​កម្មវិធី iOS អស់​រយៈពេល ៨ ឆ្នាំ​បាន​និយាយ​ថា៖ "ខ្ញុំ​ធ្វើ​តេស្ត​កម្មវិធី​​នៅ​លើ iPhone X ជូប​បញ្ហា​ច្រើន​មែន​ទែន ដោយ​សារ​​ទំហំ​រូប​បញ្ឈរ​ដែល​ដាក់​ឲ្យ​ត្រូវ​នឹង​អេក្រង iPhone X និង​មាន​​ប្រហែល​មួយ​លាន​បញ្ហា​នៅ​ក្នុងទំហំ​​រូប​បែប​ផ្ដេក"។

រំឮក​ដែ​រថា iPhone X អាច​នឹង​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​មាន​ចំនួន ៣ លាន​គ្រឿង​ក្នុង​ថ្ងៃ​ដាក់​លក់​ដំបូង អំឡុង​ខែ វិច្ឆិកាខាង​មុន​នេះ៕

ចង់​ដឹង​ ច្បាស់​ទស្សនា​វីដេអូខាងក្រោម​៖


ប្រភព៖ PhoneArena