ស្បែក ស ស្អាត ម៉ត់ រលោង គឺជាអ្វីដែលមនុស្សស្រីគ្រប់រូបត្រូវការ។ ហេតុដូច្នេះហើយទើប ទីផ្សារគ្រឿងសម្អាងថែរក្សាសម្រស់ស្បែក កំពុងជាទីពេញនិយមសម្រាប់មនុស្សស្រីសម័យថ្មី។ យ៉ាងណាមិញ ក្រៅពីគ្រឿងសម្អាងទាំងនោះចំណីអាហារដែលអ្នកញ៉ាំរាល់ថ្ងៃក៏អាចផ្តល់ វីតាមីនចិញ្ចឹមស្បែកដ៏វិសេសវិសាលសម្រាប់អ្នកផងដែរ។ ខាងក្រោមនេះគឺជាប្រភេទផ្លែឈើដែលអ្នកគួរញ៉ាំ ដើម្បីជួយបំប៉នស្បែកឲ្យរឹតតែស្អាត៖
១. ផ្លែប៉ោម
ប្រភេទអាស៊ីដម៉្យាងនៅក្នុងផ្លែប៉ោមជួយឲ្យស្បែក តឹងណែន រក្សាភាពក្មេងជាងវ័យ។
២. ផ្លែប័រ
វីតាមីន B7 នៅក្នុងផ្លែប័រ ជួយជួសជុលកោសិកាស្បែកចាស់ៗ។
៣. ផ្លែចេក
ប៉ូតាស្យូមនៅក្នុងចេកជួយឲ្យស្បែកមានសំណើមនិងជាតិទឹកគ្រប់គ្រាន់។
៤. ផ្លែគីវី
វីតាមីន C ជួយជម្រុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ។
៥. ផ្លែក្រូច
ជួយឲ្យស្បែកភ្លឺរលោង និងបន្តឹងស្បែកកុំឲ្យឆាប់ជ្រីវជ្រួញ។
៦. ផ្លែល្ហុង
ល្ហុងផ្តល់អង់ហ្ស៉ីម ដែលជួយទប់ស្កាត់ការបំផ្លាញស្បែកដោយពន្លឺថ្ងៃ ឬគ្រឿងសម្អាងគ្មានគុណភាព។
៧. ផ្លែទទឹម
ប្រឆាំងជាមួយការបំផ្លាញស្បែកដូចផ្លែល្ហុងដែរ។
៨. ផ្លែផ្លាំ
ជំរុញការរំលាយអាហារដើម្បីបញ្ចេញជាតិពុលពីរាងកាយ។
៩. ម្នាស់
ប្រឆាំងភាពចាស់ រក្សាស្បែកឲ្យនៅតែស្អាតផូរផង់ដូចមនុស្សវ័យក្មេង។
១០. ស្ត្រប៊េរី
ស្រ្តប៊េរីមានសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលជួយកុំឲ្យស្បែកមានភាពជ្រីវជ្រួញ យាធ្លាក់។
អស្ចារ្យណាស់ទាំងឆ្ងាញ់ ទាំងជំនួយស្បែក អ្នកពិតជាគួរញ៉ាំផ្លែឈើទាំង១០មុខនេះជាប្រចាំ ដើម្បីទទួលបានគុណប្រយោជន៍ដ៏ច្រើនទាំងនេះ ៕
ប្រភព៖ caloriebee ប្រែសម្រួល៖
