Koeman សារភាព​ថា​ លោក​អាច​នឹង​ត្រូវ Everton បណ្ដេញ​ចេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Koeman សារភាព​ថា​ លោក​អាច​នឹង​ត្រូវ Everton បណ្ដេញ​ចេញ

20/10/2017
អ្នក​ចាត់​ការ​ក្លឹប Everton លោក Ronald Koeman ក្នុង​ថ្ងៃ​នេះ​បាន​សារភាព​ថា លោក​អាច​នឹង​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ បន្ទាប់​ពី​ Everton ទើប​តែ​ចាញ់​ Lyon ក្នុង​លទ្ធផល ២ ទល់​នឹង​ ១ ក្នុង​ក្របខ័ណ្ឌ Europa League។
លោក Koeman បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ BT Sport ថា៖ "ជា​ការ​ពិត​ណាស់ ប្រសិន​ជា​ក្រុម​លេង​មិន​ឈ្នះ ក្រុម​លេង​មិន​ល្អ កំហុស​ទាំង​អស់​តែង​តែ​ធ្លាក់​មក​លើ​អ្នក​ចាត់​ការ"។ អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ដូច្នេះ​ហើយ​ ការ​សម្រេច​ចិត្ត​រឿង​ដេញ ឬ​មិន​ដេញ ​អាស្រ័យ​ទៅ​លើ ក្លឹប​ផ្ទាល់​អ្នក​សម្រេច មិន​មែន​ខ្ញុំ​ទេ។ ខ្ញុំ​ខិត​ខំ​ណាស់ ខ្ញុំ​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ក្រុម​លេង​បាន​ល្អ ហើយ​បើ​សិន​ជា​ក្លឹប​គិត​ថា​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ស័ក្ដិសម​ធ្វើ​ជា​អ្នក​ចាត់​ការ Everton ទេ អ៊ីចឹង​ក្លឹប​សម្រេច​តាម​ហ្នឹង​ទៅ"។
គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា លោក Ronald Koeman បាន​ចាក​ចេញ​ពី​ក្លឹប Southampton ទៅ​ដឹក​នាំ​ក្លឹប Everton កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ និង​បាន​ជួយ​ឲ្យ​ក្លឹប​មួយ​នេះ​ឈរ​លេខ ៧​ក្នុង​តារាង Premier League ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ក្នុង​រដូវ​កាល​ថ្មី​នេះ ក្រុម​របស់​លោក​បាន​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង ដោយ​ស្គាល់​រសជាតិ​ឈ្នះ​ត្រឹម​តែ​ ២​ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម ១២​ប្រកួត​ចុង​ក្រោយ។ បច្ចុប្បន្ន Everton ​កំពុង​ឈរ​លេង​ ១៦ ក្នុង​តារាង Premier League ខណៈ​កំពុង​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល Europa League របស់​ខ្លួន៕

ប្រភព៖ Goala