ទីបំផុត​ ហង្ស​មាស​ ​បំពេញ​ក្ដី​ប្រាថ្នា​ ឈឹម សក្កដា និង​ ពេជ្រ សោភា ហើយ​! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​ ហង្ស​មាស​ ​បំពេញ​ក្ដី​ប្រាថ្នា​ ឈឹម សក្កដា និង​ ពេជ្រ សោភា ហើយ​!

05/10/2017
ការ​ទន្ទឹង​រង់ចាំ​ជិត​១​ឆ្នាំ​មក​នេះ​ មិន​បាន​​ធ្វើ​ឲ្យ​ ឈឹម សក្កដា ខក​បំណង​នោះ​ទេ​​ ទី​បំផុត​ ហង្ស​មាស ​បាន​បើក​ឱកាស​ឲ្យ​លោក​​បាន​ថត​​រឿង​​ជា​មួយ​អ្នក​មេម៉ាយ​ចាយ​រាង​ ពេជ្រ សោភា ហើយ​។
ឈឹម សក្កដា បាន​ប្រាប់បណ្ដាញព័ត៌មានថា ខ្លួន​ពិត​ជា​មាន​អារម្មណ៍​រំភើប និង​សប្បាយ​រីក​រាយ​រក​ពាក្យ​អ្វី​ថ្លែង​ពុំ​​បាន​ នៅ​ពេល​ហង្ស​មាស​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​បាន​សម្ដែង​រួម​គ្នា​ ជាមួយ​​អ្នក​នាង​ ពេជ្រ សោភា ត្រូវ​ជា​គូ​ស្នេហ៍​ស្រលាញ់​បាត់​មុខ​គ្នា​មិន​បាន​ ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "បិសាច​គួរ​ឲ្យ​ស្រលាញ់​" ។

លោក​ថា៖​“​ក្ដី​ស្រមៃ​​ ចង់​ថត​រឿង​ជាមួយ​គ្នា​ហ្នឹង​ មិន​មែន​តែ​ខ្ញុំ​ទេ​ ដែល​គេង​ស្រមៃ​ម្នាក់​ឯង​ ​សូម្បី​តែ​សង្សារ​ខ្ញុំ​ (ពេជ្រ​ សោភា) ក៏​គាត់​ធ្លាប់​គិត​​ដូច​ខ្ញុំ​​អ៊ីចឹង​​ដែរ។ ទោះ​បី​ជា​រឿង​នេះ​ខ្ញុំ​មិន​បាន​សម្ដែង​ជា​តួ​​ឯក​ជាមួយ​​គ្នា(សោភា​ តួឯក​ ឈឹម សក្កដា តួរង​) ​ក៏​ដោយ​​ តែ​ខ្ញុំ​ពេញ​ចិត្ត​​ ព្រោះ​ជា​រឿង​ដំបូង​ដែល​ពួក​យើង​ទាំង​ពី​សម្ដែង​ជាមួយ​គ្នា​​"។
ក្នុង​រឿង​ "បិសាច​គួរ​ឲ្យ​ស្រលាញ់" នេះ​ដែរ​ ឈឹម សក្កដា សម្ដែង​ជា​តួ​សង្សារ​​​របស់​ ពេជ្រ សោភា ​តែ​មិន​បាន​​រួម​រស់​ជាមួយ​គ្នា​ទេ​ នៅ​ទី​ផុត​​អ្នក​មេម៉ាយ​ចាយ​រាង​រូប​នេះ​ បានទៅ​​បុរស​សម្បូរ​ទ្រព្យ​ និង​មាន​ជាង​ខ្លួន​។ ដូច្នេះ​ក្នុង​រឿង​នេះ​លោក​បាន​ត្រឹម​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ​​ និង​ចង​គំនុំគុំកួន​​ជាមួយ​ស្វាមី​ ពេជ្រ សោភា ​ដែល​មក​ដណ្ដើម​នាង​យក​ទៅ​៕