បើអត់ជិះម៉ូតូ​ចូល​ទៅសង​ប្រាក់​... កុំអី​​​អត់​ដឹង​ថា គាត់​ត្រូវ​គេ​សម្លាប់​​ទេខេត្តបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បើអត់ជិះម៉ូតូ​ចូល​ទៅសង​ប្រាក់​... កុំអី​​​អត់​ដឹង​ថា គាត់​ត្រូវ​គេ​សម្លាប់​​ទេខេត្តបាត់ដំបង

01/10/2017
សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ឃាតកម្មមួយ​ដែល​​កំពុង​សង្ស័យ​ថា ជា​​ករណី​​សម្លាប់​​ប្លន់​យក​ទ្រព្យ​សម្បត្តិ ដោយ​ភ្ញាក់ផ្អើល​​នៅពេល​មាន​​មនុស្ស​ម្នាក់ បា​ន​​ជិះ​ម៉ូតូ​ចូល​ទៅ​​ក្នុងផ្ទះ​លក់ដីដើម្បី​យក​ប្រាក់​ទៅ​​សង ស្រាប់តែ​​ប្រទះ​​ឃើញ​ម្ចាស់​ផ្ទះ​ដែល​ជា​ស្ត្រី​ចំណាស់ម្នាក់ ​ត្រូវ​គេ​វាយ​សម្លាប់​​ក្នុង​ថ្លុកឈាម ​ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ កញ្ញា ស្ថិត​ក្នុងផ្ទះ​លក់​ជីក្នុងភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ។សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ​ឡា មួយ អាយុ​៦៥​ឆ្នាំ ជា​អ្នកលក់​ជី បានរងរបួស​ក្បាល​ច្រើនកន្លែង ។ ប្រភព​ឱ្យ​ដឹង​ទៀតថា សព្វថ្ងៃ​ស្ត្រី​រង​គ្រោះ​​រស់នៅ​​តែ​​ម្នាក់​ឯងនៅក្នុងផ្ទះ​កើតហេតុ ដោយ​​មាន​របរ​លក់​ជី​​ផង​​ដែរ ។ ចំណែកឯ​​កូន​ៗ​​របស់​គាត់​​បាន​ទៅ​ធ្វើការ​នៅ​ក្រុង​បាត់ដំបង​​អស់ ។បើ​តាម​ការ​ពិនិត្យ​របស់​​សមត្ថកិច្ច​ឱ្យ​ដឹង​​ថា ស្ត្រី​រង​គ្រោះត្រូវវាយសម្លាប់​ត្រង់​ក្បាល ព្រោះ​មាន​ស្នាមជាច្រើន​កន្លែង និង​​បាន​​បាត់​កាបូបលុយដែល​គាត់​​តែងតែ​​ស្ពាយ​ជាប់​​ខ្លួននោះ​ផងដែរ​ ។ សមត្ថកិច្ច​បន្ត​ថា ជន​​ដៃដល់​​​អាច​​មានគ្នា​ចាប់ពី​​២​នាក់​​ឡើង​​ទៅ ព្រោះ​បន្ទាប់​ពី​​សម្លាប់​ស្ត្រី​រង​គ្រោះ​​រួច​ បាន​​ចូល​​ទៅ​​រើ​​កកាយរបស់របរ​​ពេញ​​ក្នុង​​បន្ទប់​​ស្ត្រី​រង​គ្រោះ​​ទៀត​ផង ។ តែ​ទោះបីជា​យ៉ាងណា សមត្ថ​កិច្ច​នៅ​មិន​ទាន់​​កំណត់​​ថា មាន​​បាត់បង់​ទ្រព្យសម្បត្តិ​អ្វីទេ​ ខណៈ​កំពុងធ្វើការ​​ពិនិត្យ ។សមត្ថកិច្ច​សង្ស័យ​ទៀត​​ថា ហេតុ​ការណ៍​​ខាងលើ​នេះ អាច​ក្រុម​ចោរ​ធ្វើ​សកម្មភាព​មុន​ម៉ោង​​១២​​​​នេះទៀត​ ព្រោះ​សាកសព​បាន​រឹង​ក្រញង់​​ទៅ​ហើយ មុន​ពេល​ដែល​​មាន​មនុស្ស​ចូល​​ទៅ​​ប្រទះ​ឃើញ​នេះ​ ។អត្ថបទ ទេព វណ្ណះ