Asensio ៖ខ្ញុំមិនគិតរឿងដណ្ដើម Ronaldo ឈ្នះពាន Ballon dOr ទេ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Asensio ៖ខ្ញុំមិនគិតរឿងដណ្ដើម Ronaldo ឈ្នះពាន Ballon dOr ទេ

30/09/2017
ខ្សែប្រយុទ្ធវ័យក្មេង Marco Asensio មិនដែលមានចិត្តចង់ដណ្ដើមតំណែង ឬពានរង្វាន់ Ballon dOr ជាមួយសិស្សច្បង Cristiano Ronaldo ទេ។
Asensio និង Ronaldo
ខ្សែប្រយុទ្ធវ័យក្មេងខាងលើនេះបានតកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៣ឯណោះ ក្រោយពី​បង្ហាញសមត្ថភាពបានល្អកាលពីរដូវកាលមុន។ ក្នុងឱកាសនោះ ដែរ Asensio បាននិយាយ​ថា៖ទទួលបាន​ការ​សរសើរពី Ronaldo ជារឿងល្អមួយ ប៉ុន្តែខ្ញុំមិនគិតថាចង់ប្រជែងយកពាន Ballon dOr ទេ។ វានៅពេលយូរ​ទៀត ហើយខ្ញុំសប្បាយចិត្តពេលនេះ ខ្ញុំបានលេងជាមួយក្លឹបធំបំផុត ជាមួយក្រុមកីឡាករល្អបំផុត”។

Asensio ជាទំនុកចិត្តរបស់លោក Zidane នៅតំបន់ប្រយុទ្ធ ដោយប៉ុន្មានប្រកួតមកនេះ រូបគេតែងតែបាន​ចូល​លេង​ជានិច្ច រហូតទទួលបានកុងត្រាថ្មី។ នៅថ្ងៃអនាគត កីឡាករវ័យក្មេងរបស់អេស្ប៉ាញនេះ នឹងជួយក្រុមបាន​ច្រើន​ ត្បិតអីជាប់ឈ្មោះជាកីឡាករល្អទាំងខ្លួននៅឱកាសច្រើនទៀត៕
Asensio និង Ronaldo