Barca អាច​នឹង​ទៅ​​លេង​ក្នុង​ Premier League ក្នុង​លក្ខណ​ពិសេស​១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Barca អាច​នឹង​ទៅ​​លេង​ក្នុង​ Premier League ក្នុង​លក្ខណ​ពិសេស​១

29/09/2017
បើ​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​កីឡា​របស់​តំបន់ Catalan លោក Gerard Figueras ក្នុង​ថ្ងៃ​នេះ​បាន​ថ្លែង​ថា ក្លឹប​បាល់​ទាត់​ក្នុង​ទឹក​ដី​មួយ​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ផង អាច​នឹង​លេង​ក្នុង​លីគ​កំពូល​អង់គ្លេស បើ​សិន​ជា​តំបន់ Catalan នឹង​បែក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ​មែន។ 
លោក​រដ្ឋមន្ត្រី​រូប​នេះ បាន​និយាយ​ថា៖ "បើ​សិន​ជា​ Catalan ទទួល​បាន​ឯករាជ្យ​មែន ក្លឹប​ទាំង​អស់​ដែល​កំពុង​លេង​ក្នុង​លីគ​កំពូល​អេស្ប៉ាញ ដូច​ជា Barcelona, Espanyol និង Girona នឹង​ត្រូវ​​សម្រេច​ថា​តើ​ពួក​គេ​នឹង​លេង​ក្នុង​លីគ​ណា​ផ្សេង​ទៀត នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ដដែល​ ឬ​ Premier League, Ligue 1 or Serie A  "។

លោក Figueras បាន​បន្ត​ទៀត​ថា៖ "ឥឡូវ​នៅ​អេស្ប៉ាញ ក៏​មាន​ក្លឹប​មក​ពី​ប្រទេស​ផ្សេង​មក​លេង​ក្នុង​លីគ​របស់​ប្រទេស​មួយ​នេះ​ដែរ ដូច​ជា​ក្លឹប​បាល់​ទាត់ និង​បាល់បោះ​មក​ពី​ប្រទេស Andorra។ ចំណែក​ឯ​ក្លឹប​មក​ពី​ប្រទេស Monaco កំពុង​លេង​ក្នុង​លីគ​កំពូល​បារាំង​ ខណៈ​នៅ​ក្នុង​លីគ​បាល់​ទាត់​អង់គ្លេស ក៏​មាន​វត្តមាន​ក្លឹប​មក​ពី​ប្រទេស​វេល​ផង​ដែរ។ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា UEFA ជំទាស់​រឿង​ហ្នឹង​ទេ"។
ការ​ថ្លែង​របស់​រដ្ឋ​មន្ត្រី​រូប​នេះ ធ្វើ​ឡើង​ខណៈ​ពេល​ដែល ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​របស់​តំបន់ Catalan នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ដើម្បី​ទាមទារ​ឯករាជ្យ​ ផ្ដាច់​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​អេស្ប៉ាញ។ កន្លង​មក ប្រធាន​លីគ​កំពូល​អេស្ប៉ាញ លោក Javier Tebas បាន​និយាយ​ក្នុង​ន័យ​ថា បើ​សិន​ជា​ក្នុង​ទឹក​ដី​ Catalan បាន​ឯករាជ្យ​មែន ក្លឹប​បាល់​ទាត់​ក្នុង​ទឹកដី​នេះ (ដែល​មាន​ទាំង​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ផង) ​នឹង​មិន​អាច​បន្ត​លេង​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ទៀត​នោះ​ឡើយ៕ 


ប្រភព៖ Goal