តោះ! មកទស្សនា «ស្លាកយីហោក្រុមហ៊ុនល្បីៗទាំង ១០ របស់ពិភពលោក ប្រចាំឆ្នាំ២០១៧» តើយីហោមួយណាជាប់លេខ១? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តោះ! មកទស្សនា «ស្លាកយីហោក្រុមហ៊ុនល្បីៗទាំង ១០ របស់ពិភពលោក ប្រចាំឆ្នាំ២០១៧» តើយីហោមួយណាជាប់លេខ១?

29/09/2017
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Google បានបន្តគ្រប់គ្រងតំណែង​ជើងឯកលេខ០១ និងលេខ០២ ដដែលនៅក្នុងបញ្ចី​ឈ្មោះ​​​ស្លាក​យីហោ​ដែលល្អជាងគេបំផុត នៅលើពិភពលោក ដែលសម្រិតសម្រាំង​ដោយ Interbrand ប្រចាំឆ្នាំ២០១៧។ នេះបើតាមការចេញ​​ផ្សាយដោយវែបសាយ Tech Crunch នៅព្រឹក​ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុមហ៊ុនផ្តល់​ការប្រឹក្សាផ្នែកស្លាក​យីហោ Interbrand តែងតែបានចេញ​ផ្សាយបញ្ជី Best Global Brands របស់ខ្លួនជារៀងរាល់​ឆ្នាំ ចាប់​តាំងតែពីឆ្នាំ២០០០មក ហើយក្រុមហ៊ុននេះ​បានអះអាងថា ការផ្តល់ចំណាត់ ត្រូវបានធ្វើឡើង​ដោយផ្នែកទៅលើកត្តា​រួម​សំខាន់ៗជា​ច្រើន រួមមានទាំងហិរញ្ញវត្ថុ, ផលិតផល, សេវាកម្ម, ឥទ្ធិពលនៃស្លាកយីហោ​នីមួយៗ​ទៅលើជម្រើស​អតិថិជន, និងសមត្ថភាព​គ្រប់គ្រង​ទៅ​លើតម្លៃ ក៏ដូចជាចំណូល​ជាដើម។

ជាមួយចំណាតថ្នាក់ថ្មីសម្រាប់ឆ្នាំនេះ Apple និង Google បានឈរលើលេខទី០១ និងទី០២ សម្រាប់រយៈពេល ០៥ឆ្នាំ ជាប់ៗគ្នាហើយ ខណៈក្រុមហ៊ុន Microsoft បានឡើងដល់​ចំណាត់ថ្នាក់​លេខ០៣ និងតាមពីក្រោយដោយ​ក្រុមហ៊ុន​ភេសជ្ជៈ Coca Cola ដែល​ស្លាក​យី​ហោ​តែមួយគត់ មិនជាស្លាកយីហោ​បច្ចេកវិទ្យា នៅក្នុងចំណោម​ស្លាកយីហោកំពូលៗ​ទាំង០៥ ដែលមាន​ក្រុមហ៊ុន Amazon ឈរនៅ​​លេខរៀងទី០៥នេះ។

គួរបញ្ជាក់ថា នាឆ្នាំ២០១៧នេះ Apple មានតម្លៃស្លាកយីហោ១៨៤ពាន់លានដុល្លារ (កើន០៣ភាគរយ ធៀបនឹងឆ្នាំមុន), Google មាន​តម្លៃ ១៤២ពាន់លានដុល្លារ (កើន០៦ភាគរយ), Microsoft មានតម្លៃ៨០ពាន់លានដុល្លារ (កើន១០ភាគរយ), Coca Coca តម្លៃ៧០ពាន់​លានដុល្លារ (ថយ០៥ភាគរយ), Amazon តម្លៃ៦៥ពាន់លានដុល្លារ (កើន២៩ភាគរយ)។

ដោយឡែក សម្រាប់ចំណាត់ថ្នាក់បន្តបន្ទាប់​ទៀតរួមមាន ទី០៦៖ Samsung មានតម្លៃ ៥៦ពាន់លានដុល្លារ (កើន០៩ភាគរយ), ទី០៧៖ Toyota តម្លៃ ៥០ពាន់លានដុល្លារ (ថយ​០៦ភាគរយ), ទី០៨៖ Facebook តម្លៃ៤៨ពាន់លានដុល្លារ (កើនដល់ទៅ ៤៨ភាគរយ ដែលជាកំណើនច្រើន​ជាងគេបំផុត), ទី០៩៖ Mercedes-Benz តម្លៃជិត ៤៨ពាន់លានដុល្លារ (កើន១០ភាគរយ), ១០៖ IBM តម្លៃ ៤៧ពាន់លានដុល្លារ (ថយ១១ភាគរយ)៕