អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា!

29/09/2017
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងប្រកាសពន្យារពេលបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ក៏ព្រោះតែមានម្ចាស់អចលនទ្រព្យមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា «ម្ចាស់អចលនទ្រព្យទាំងឡាយ ដែលមិនមកប្រកាសបង់ពន្ធក្នុងអំឡុងពេល ឬក្រោយការពន្យារពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ ស្តីពីសារពើពន្ធ ជាធរមាន»។

សូមជម្រាបថា ការបង់ពន្ធអចលនទ្រព្យឆ្នាំ២០១៧នេះ ត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែពេលនេះ ពន្ធដារសម្រេចបន្ថែមរយៈពេល១ខែទៀត៕