ប្រទេសចិន «បង្អួតយន្តហោះចម្បាំងជំនាន់ថ្មី ដែលមានសមត្ថភាពបំបាំងកាយ» ដែលដូចនឹងទៅ F-22 របស់អាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសចិន «បង្អួតយន្តហោះចម្បាំងជំនាន់ថ្មី ដែលមានសមត្ថភាពបំបាំងកាយ» ដែលដូចនឹងទៅ F-22 របស់អាមេរិក!

29/09/2017
(ប៉េកាំង)៖ យន្តហោះចម្បាំង​ជំនាន់ថ្មី ដែលមានសមត្ថភាព​បំបាំងកាយពីប្រព័ន្ធរ៉ាដា និងជាស្នាដៃផលិត​ដោយប្រទេសចិន​ផ្ទាល់នោះ ទីបំផុតត្រូវបាន​អនុញ្ញាតឲ្យធ្វើប្រតិបត្តិការ​ជាផ្លូវការ នៅក្នុងវិស័យយោធា​របស់មហាយក្ស​នៅអាស៊ីមួយនេះ​ហើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

គួរបញ្ជាក់​ថា J-20 គឺជាឈ្មោះយន្តហោះ​ចម្បាំង​រយៈចម្ងាយមធ្យម និងឆ្ងាយ ជំនាន់ទី០៤ របស់ប្រទេសចិន ដែលត្រូវអ្នក​ជំនាញប៉ាន់​ប្រមាណថា មានសមត្ថភាព​ប្រហាក់ប្រហែល​នឹងយន្តហោះ​ចម្បាំងធុន F-22 របស់​សហរដ្ឋអាមេរិក ដែលអាចគេចចេញពី​ប្រព័ន្ធរ៉ាដា​​បាន។
យន្តហោះចម្បាំង J-20 ចិន ដែលធ្វើការហោះហើរសាកល្បងជាលើកដំបូងកាលពីឆ្នាំ២០១១ ត្រូវបានបង្ហាញខ្លួនជាសាធារណៈ នៅឯពិរពណ៍អាកាសចរណ៍ចិនលើកទី១១ នៅក្រុង ជូហៃ (Zhuhai) ខេត្ត ក្វាងទុង (Guangdong) កាលពីខែវិច្ឆិកា ឆ្នាំ២០១៦៕