ករណីគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក៖ ថ្ងៃស្អែក អាជ្ញាធរមីនកម្ពុជា នឹងដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះវាយតម្លៃផលប៉ះពាល់នៅទីតាំងគ្រាប់បែក ក្នុងខេត្តស្វាយរៀង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណីគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិក៖ ថ្ងៃស្អែក អាជ្ញាធរមីនកម្ពុជា នឹងដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះវាយតម្លៃផលប៉ះពាល់នៅទីតាំងគ្រាប់បែក ក្នុងខេត្តស្វាយរៀង

28/09/2017
(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្ដី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះថា ពាក់ព័ន្ធករណីគ្រាប់បែកគីមីដ៏គ្រោះថ្នាក់បំផុត របស់អាមេរិកដែលទម្លាក់លើទឹកដីខ្មែរ នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ លោកនឹងដឹកនាំមន្ត្រីជំនាញរបស់អាជ្ញាធរមីន មន្ត្រីជំនាញរបស់អាជ្ញាធរគីមី នៃក្រសួងការពារជាតិ និងមន្ត្រីជំនាញស៉ីម៉ាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីសិក្សាវាយតម្លៃផលប៉ះពាល់ នៅទីតាំងដែលមានគ្រាប់បែកគីមីនោះ។
ការចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃ នៅជុំវិញតំបន់នោះសម្តែងក្តីព្រួយបារម្ភ និងភ័យខ្លាចចំពោះគ្រាប់បែកគីមីនេះ និងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមី ដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានបញ្ជាក់ថា «នៅថ្ងៃស្អែកខ្ញុំនឹងដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមន្ត្រីមូលដ្ឋានផងដែរ ដើម្បីសិក្សាផលប៉ះពាល់ នៅទីតាំងគ្រាប់បែកគីមី ដែលកំពុងគំរាមកំំហែងប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្ស នៅតំបន់នោះ»។

សូមជម្រាបថា នៅខែមករា ឆ្នាំ២១០៧ គ្រាប់បែកគីមីទំលាក់ពីយន្តហោះសហរដ្ឋអាមេរិក ដែលទំលាក់នៅទីតាំងវត្ត និងសាលារៀន សិ្ថតភូមិគគីរ​ ឃុំគគីរ​ ស្រុករមាសហែកខេត្តស្វាយរៀង ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់ រកឃើញចំនួន២គ្រាប់។ គ្រាប់បែកគីមីនេះ គឺប្រភេទ ​Chlorobenzalmalononitrile (CS) មានទម្ងន់ប្រមាណជាង២០០គីឡូក្រាមក្នុងមួយគ្រាប់​ ត្រូវបានប្រជាពលរដ្ឋ កប់ចោលកាលពីខែកុម្ភៈ ឆ្នាំ១៩៧០។

ភ្លាមៗបន្ទាប់រកឃើញគ្រាប់បែកគីមីនោះ មន្ត្រីជំនាញស៉ីម៉ាក់បានចុះពិនិត្យទីតាំង ដោយធ្វើការហ៊ុព័ទ្ធទីតាំងគ្រាប់បែកទាំង២នោះ មិនឲ្យប្រជាពលរដ្ឋទៅជិត ឬប៉ះពាល់ឡើយ។​
សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ អាមេរិក បានទម្លាក់គ្រាប់បែកជិត ៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជាកន្លះលាននាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ ត្រូវបានស្លាប់ ដោយសារជំងឺ ហើយប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត ត្រូវនិរាស្រ្តព្រាត់ប្រាស់ពីផ្ទះសម្បែង។ ជាពិសេសគ្រាប់បែកគីមីរបស់អាមេរិក នៅតែបន្តធ្វើឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះដល់ពេលបច្ចុប្បន្ន ដែលក្នុងនោះកុមារខ្មែរមួយចំនួន ត្រូវជួបពិការភាពតាំងពីកំណើតព្រោះសារធាតុគីមីនេះ៕