អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយស្ថាប័នឯកជន ដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយស្ថាប័នឯកជន ដើម្បីបង្កើនគុណភាពវិស័យទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរ

28/09/2017
(សៀមរាប)​៖ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់អង្គរ ឲ្យបានកាន់តែល្អប្រសើរ អាជ្ញារធរជាតិអប្សរា បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមហ៊ុនឯកជន ដែលកំពុងប្រតិបត្តិការលើវិស័យទេសចរណ៍​ ក្នុងខេត្តសៀមរាប ដូចជាវិស័យសណ្ឋាគារ មគ្គុទ្ទេសក៍ទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ជាដើម។
កិច្ចប្រជុំនេះធ្វើឡើងនៅ​រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនឯកជនចំនួន១៥ ដែលជាសមាជិក នៃក្រុមប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ។

គោលបំណងចម្បង នៃការជួបជុំនេះ គឺដើម្បីបង្ហាញដល់ក្រុមហ៊ុនឯកជននានា ដែលប្រតិបត្តិការលើវិស័យទេសចរណ៍នូវការវិវត្តផ្សេងៗ ដែលកើតមានឡើងក្នុងការងារអភិវឌ្ឍទេសចរណ៍ ក្នុងតំបន់អង្គរ និងការពិភាក្សារកចំណុចខ្វះខាតមួយចំនួន ក្នុងដំណើរការអភិវឌ្ឍទេសចរណ៍អង្គរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នារវាងរដ្ឋ និងវិស័យឯកជន ធ្វើឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អ ក្នុងដំណើរកម្សាន្តរបស់ខ្លួន។
លោក សុខ សង្វារ បានលើកឡើងនូវដំណើរការវិវត្តជាច្រើន ដែ​លអាជ្ញាធរជាតិអប្សរាសម្រេចបានកន្លងមក ទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍អង្គរ ដូចជា ការរៀបចំបញ្ជីឈ្មោះប្រាសាទ, ការតម្លើងបង្គោលអង់តែនសិប្បនិមិត្ត ដើម្បីបំពាក់សេវាទូរស័ព្ទ និងការដាក់ឲ្យប្រើប្រាស់ស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្តជាដើម។
ជាមួយគ្នានេះ លោក​ក៏បានលើកយកសេចក្តីសម្រេច និងសេចក្តីប្រកាសផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដើម្បីជាព័ត៌មានដល់ក្រុមហ៊ុន និងត្រៀមខ្លួនចូលរួមអនុវត្តទាំងអស់គ្នា៕